ផ្ទះប្រជាពលរដ្ឋ៣៣ខ្នង សាលារៀន២ខ្នង នៅក្រុងសិរីសោភ័ណ ស្ទើររលំរាបដល់ដី ដោយសារអំណាច នៃខ្យល់កន្ត្រាក់ ពេលភ្លៀងមួយមេ

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នង និងសាលារៀន២ខ្នង នៅក្រុងសិរីសោភ័ណ ស្ទើររលំរាបដល់ ដីដោយសារអំណាច នៃខ្យល់កន្ត្រាក់ពេល ភ្លៀងមួយមេនៅវេលា ម៉ោង ៦ ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថានៅវេលាម៉ោង៦ ល្ងាចនោះមានភ្លៀង ធ្លាក់លាយឡំនិងខ្យល់ កន្ត្រាក់បោកបក់ចំសង្កាត់ ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កខូចខាតផ្ទះសម្បែង ពលរដ្ឋ៣៣ខ្នង សាលារៀន២ខ្នងនៅ សង្កាត់ទឹកថ្លា ជាយខាងលិចក្រុងសិរីសោភ័ណ ។

ក្រោយពីកើតហេតុហើយ គេឃើញរដ្ឋបាលក្រុង សិរីសភ័ណដឹកនាំដោយ លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីក្រុង សង្កាត់ ភូមិ ពិសេសកងកម្លាំង ទាំង៣ប្រភេទបានចុះទៅ ដល់ទីកន្លែងរងគ្រោះ។

ក្នុងនោះបានជួយរុះរើសំណង់ ខូចខាតនិងសម្រួលទី ជម្រកបណ្តោះអសន្នជូន ពលរដ្ឋរងគ្រោះនិងវាយ តម្លៃផលប៉ះពាល់ដើម្បី អាជ្ញាធរនិងកងកម្លាំង ត្រៀមជួសជុលជូន នៅព្រឹកស្អែកថ្ងៃទី ២២ខែមេសា។គ្រោះធម្មជាតិដ៏ កាចសាហាវនេះពុំ មានមនុស្សរងគ្រោះនិង ស្លាប់ដោយសារផ្ទះ រលំសង្កត់លើនោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *