លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងបាត់ដំបង អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងមានជំងឺ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ

(ខេត្តបាត់ដំបង)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងបាត់ដំបង អមដំណើរដោយ លោកមេបញ្ជាការរង អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខលោក​វរសេនីយ៍ឯក គង់​ បូរ៉ា មេបញ្ជាការ​ វរសេនាតូចលេខ​៣ ដែលបាន ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល ជំងឺក្នុងមន្ទីរពេទ្យ យោធភូមិភាគទី៥ (ពពីរ)។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមមេបញ្ជាការ បាននាំយកថវិកាដែល បានមកពីការជួយ ឧបត្ថម្ភរបស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិ ការសឹករងបាត់ដំបង ផ្តល់ជូនរួមមានក្នុង ថវិកាចំនួន ១,០០០,០០០រៀល, ទឹកដោះគោឆៅចំនួន ៣យួរ និងទឹកបរិសុទ្ធ ១កេស ទុកជាការចែករំលែក សម្រាលបន្ទុកក្នុង ការសម្រាកព្យាបាលផងដែរ។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមឲ្យបន្តនូវវប្បធម៌ ចែករំលែកជួយ គ្នាទៅវិញទៅមក នេះបង្ហាញឲ្យឃើញនូវសាមគ្គីភាព ដ៏រឹងមាំក្នុងជួរកងកម្លាំង ហើយលោកមេបញ្ជាការ បានជូនពរយោធិនដែល កំពុងសម្រាកព្យាបាលជំងឺនៅពេលនេះ សូមឆាប់ជាសះស្បើយ និងបានត្រឡប់ទៅបំពេញ ភារកិច្ចជូនអង្គភាពវិញ៕ លោក សឿនវ៉ាន់ ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *