ជនសង្ស័យប្រុសស្រី២នាក់ សំងំជក់គ្រឿងញៀន ត្រូវសត្ថកិច្ចនគរបាលក្រុង ប៉ោយប៉ែតក្របួចជាប់

(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ទោ បោន សីហា អធិការស្តី ទីក្រុងប៉ោយប៉ែត ចុះបង្ក្រាបករណី ប្រើប្រាស់គ្រឿន ខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រីចំនួន២នាក់ កាលពីរសៀលថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៦និង ០០នាទីក្នុងភូមិ សាស្ត្រភូមិព្រៃព្រិច សង្ក្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះឈឿន ឆុន  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះឈ្មោះ យន គន្ធា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ  រស់នៅមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឆែកឆេនិង ដកហូតបានវត្ថុតាង បានរួមមាន ម្សៅសថ្លាក្រាម សង្ស័យជាសារធាតុញៀន ចំនួន៤៧កញ្ចប់តូច និងថ្នាំប្រភេទគ្រាប់ពណ៍ ក្រហមអក្សរWy ចំនួន៨គ្រាប់ ដបកែឆ្នៃសម្រាប់ជក់១ និងសំបកថង់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ក្រោយពីសាកសួរនិង កសាងសុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *