សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀនបញ្ជូនទៅ កាន់តុលាការខេត្តមណ្ឌលគីរី

(ខេត្តមណ្ឌលគិរី)៖ ជនសង្ស័យ៣នាក់ រួមទាំងវត្ថុងគ្រឿងញៀន មួយចំនួនត្រូវបានកម្លាំង នគរបាលប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការដ្ឋាន គរបាលក្រុងសែន មនោរម្យធ្វើការឃាត់ ខ្លួនបានភ្លាមៗកាល ពីរសៀលថ្ងៃទី០២ខែ មេសាឆ្នាំ២០២១វេលាម៉ោង ១៦និង៣០នាទីត្រង់ ចំណុចជិតឃាំងតាចាន់ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ឡេង សំបូរ ហៅទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទី២ឈ្មោះឡុង ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទី៣ឈ្មោះ ហ៉ីម ម៉ាត់ ហៅតុលា  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឥស្លាម មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងទី៤.ឈ្មោះ រិទ្ធិ ភេទប្រុស រត់គេចខ្លួនបាត់។

សមត្ថកិច្ចឆែកឆេរ និងដកហូតបាន វត្ថុតាងបានរួម ១.សារធាតុសង្ស័យថា ជាសារធាតុញៀនមានសណ្ឋាន ជាក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ (០១កញ្ចប់តូច ០៨កញ្ចប់ធំល្មម និង០១កញ្ចប់ធំ) ស្មើនឹង៤៥,៧០ក្រាម ២.រថយន្តម៉ាកកាមរី (ស្វិត) ពណ៌ស ០១គ្រឿង ៣.ម៉ូតូ០១គ្រឿង Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ ៤.ទូរស័ព្ទ ម៉ាកVIVO ០១គ្រឿង ៥.ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៦.កន្ត្រៃ ចំនួន០២ដើម ៧.ដេកកេះ ចំនួន០៣ដើម ៨.កាបូបចំនួន០៤ ៩.កាំភ្លើងស្នប់កែច្នៃ ១០.កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០៥ ១១.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន១២.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តរទៀតថា ដោយអនុវត្តន៍បន្តរ លុះដល់វេលាម៉ោង ២៣និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញបានចុះ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកកែវសីមា រហូតបង្រ្កាប ករណីជួញដូរ រក្សាទុកនូវសារធាតុញៀន ខុសច្បាប់ នៅចំណុចផ្ទះឈ្មោះ ខេម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបន្តរឃាត់ខ្លួន ជនសង្ស័យស្ត្រី២នាក់ មន្ថែមទៀតតែរត់ខ្លួនបាត់។ ជនសង្ស័យស្ត្រីចំនួន០២នាក់ ដែលបានរត់ គេចខ្លួនបាត់ទី១.ឈ្មោះ ខេម ភេទស្រីទី២.ឈ្មោះ វី ភេទស្រី។

សមត្ថកិច្ចដកហូត វត្ថុតាងរួមមាន៖ ១.សារធាតុសង្ស័យថាជាសារធា តុញៀនមានសណ្ឋាន ជាក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ (១០កញ្ចប់តូច និង០១កញ្ចប់ធំ) ស្មើនឹង៣៤,៤២ក្រាម ,២.ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៣.កន្ត្រៃ ចំនួន០១ដើម ,៤.ដេកកេះចំនួន០២ដើម ៥.កាបូបដាក់ថ្នាំញៀនចំនួន០១  ,៦.កែវសម្រាប់ជក់ គ្រឿងញៀន ចំនួន០២ ,៧.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន,៨.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងក្រោយពី កម្លាំងនគរបាលក្រុង សែនមនោរម្យធ្វើការ សាកសួរហើយនិងកសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងកា រដ្ឋាននគរបាលខេត្ត មណ្ឌលគិរីដើម្បីចាត់ការ បន្តរទៅតាមនិតិវិធីច្បាប់៕ ដោយ លោក ទេង ណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *