សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យស្ត្រី២នាក់ បន្លំលួចខ្សែករគេ ក្នុងស្រុកថ្មគោល……….

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ស្រុកថ្មគោលឃាត់ខ្លួន ជនសង្ស័យស្ត្រី២នាក់ ធ្វើសកម្មភាពបន្លំលួច ខ្សែករគេកាលពីព្រឹកថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី នៅចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោ យដឹងថាជនសង្ស័យ ទាំង២នាក់ខាងលើដែល កម្លាំងជំនាញឃាត់ខ្លួនបានទី១ ឈ្មោះ កែវ សែត ភេទស្រីអាយុ៦០ឆ្នាំ រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ជនសង្ស័យទី២ ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់នៅ ភូមិថ្មី ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ចំណែកជនរងគ្រោះមានឈ្មោះ ធឿន រ៉ន  ភេទស្រីអាយុ៥៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានវត្ថុតាង បានរួមមានខ្សែករច្រវ៉ាក់ ឆាបចំនួន០១ខ្សែធ្វើ ពីលោហះធាតុ ពណ៌លឿង មានទម្ងន់ចំនួន០៣ជី។

សមត្ថកិច្ចបានប្រាប់អោយ ដឹងបន្តរទៀតថាជន សង្ស័យទាំង២នាក់ ខាងលើបានរួមគំនិត គ្នាធ្វើសកម្មភាព បន្លំលួចខ្សែករជនរងគ្រោះ ដោយទទួលបានពាក្យ បណ្តឹងខាងលើភ្លាម កម្លាំងជំនាញចុះ ឃាត់ខ្លួនបានជន សង្ស័យបាននៅ និងកន្លែងតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ក្រោយពីកម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល ធ្វើការសាកសួរនិង កសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *