ក្មេងស្ទាវចំនួន២ក្រុមចេញ ពីផឹកទឹកត្នោតជូ មានជម្លោះនិងគ្នាជិះ ម៉ូតូ៣គ្រឿងដេញកាប់ គ្នាមានកាំបិត គ្រប់ធន់តែ១ក្រុមទៀត គេចខ្លួនបាត់ត្រូវ អាវុធហត្ថឃាត់ ខ្លួនបាន៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្ទាវចំនួន២ក្រុមចេញ ពីផឹកទឹកត្នោតជូមាន ជម្លោះនិងគ្នាជិះម៉ូតូ៣គ្រឿង ដេញកាប់គ្នាមានកាំបិត គ្រប់ធន់តែ១ក្រុមទៀត គេចខ្លួនបាត់ត្រូវ អាវុធហត្ថឃាត់ខ្លួន បាន៤នាក់នៅវេលា ម៉ោងម៉ោង៩យប់ ថ្ងៃទី៣ មេសា ឆ្នាំ ២០២១ នៅចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រីយ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានដឹងថា ដោយអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំ កំលាំងអាវុធហត្ថ១ក្រុម ចុះឃាត់ខ្លួនជនសង្ស័យ បាន៤នាក់ ១ឈ្មោះ សំណាង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ ២ឈ្មោះគា ដែន ភេទប្រុស អាយុ២៤ឆ្នាំ ៣ឈ្មោះពឿត ពឿយ ភេទប្រុស អាយុ២១ឆ្នាំ៤ឈ្មោះ ខ្លី ចូវ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៤នាក់ រស់នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះ មានក្មេងស្ទាវចំនួន២ក្រុម ដែលមានជម្លោះនឹងគ្នា ក្នុងពេលចេញពីផឹកទឹក ត្នោតជូនៅចំណុចជើង ភ្នំដូងព្រះពេលផឹកស៊ីរួច ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅ ភូមិផ្ទះស្រាប់តែមានក្មេង ស្ទាវ១ក្រុមទៀតជិះម៉ូតូចំនួន៣ គ្រឿងដេញតាមពី ក្រោយបង្ករឿង ពេលនោះក្រុមក្មេង ស្ទាវទាំង៤នាក់បានជិះម៉ូតូទៅ ដល់ចំណុចភូមិ ពង្រក៏នាំគ្នាគេចខ្លួនបាត់ ក្មេងស្ទាវ១ក្រុមទៀតដេញតាម ពីក្រោយរកមិនឃើញក៏ នាំគ្នាត្រឡប់ ទៅវិញបាត់អស់ ។

ក្រុមក្មេងស្ទាវចំនួន៤នាក់ ក៏នាំគ្នាជិះម៉ូតូទៅភូមិ របស់ខ្លួនវិញ ស្អែកឡើងក៏នាំគ្នាយក អាវុធកាន់ម្នាក់ៗ១  ហើយនាំគ្នាជិះម៉ូតូត្រឡប់ មកអង្គុយរងចាំនៅ កន្លែងដែលពួកគេ ផឹកទឹកត្នោតជូ ដើម្បីសងសឹកទៅលើ ក្រុមក្មេងស្ទាវនោះវិញ ដោយឃើញអំពីសកម្មភាព របស់ក្មេងទាំង៤នោះប្រជាពលរដ្ឋ បានរាយការណ៍ ទៅអាវុធហត្ថក្រោយ ពីទទួលបានព័ត៍មាន ហើយកម្លាំងលោកបាន ដឹកនាំកំលាំងចុះបង្រ្កាប ឃាត់ខ្លួនបានតែម្តងនៅ វេលាម៉ោង១២រសៀល ថ្ងៃទី៤ ខែមេ សា ឆ្នាំ២០២១ ហើយដកហូត វត្ថុតាងមានដូចជា  កាំបិតកែច្នៃដងដែក ប្រវែង៣៩សង់ទីម៉ែត្រ បាញ់ថ្នាំពណ៌ក្រហម ចំនួន១ដើម ពូថៅ ដងឈើប្រវែង៣៤សង់ទីម៉ែត្រ ចំនួន១ដើម ពូថៅកែច្នៃ ដងច្រវ៉ាក់ចំនួន១ដើមជំពាមកៅស៊ូចំនួន១ និងម៉ូតូចំនួន២គ្រឿង។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេការរងអាវុធហត្ថ ខេត្តទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ពេលឃាត់ខ្លួនជន សង្ស័យទាំង៤នាក់ព្រមទាំង វត្ថតាងជនសង្ស័យត្រូវបាន អាវុធហត្ថជំនាញបញ្ជូន ទៅតុលាការខេត្ត ដើម្បីដាក់ទៅទៅតាមច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *