ជនសង្ស័យចំនួន៥នាក់ នាំគ្នាលក់និងជក់ថ្នាំញៀន អាវុធហត្ថឃាត់ខ្លួន ដកវត្ថុតាងថ្នាំញៀន ទម្ងន់០,៤១ក្រាមនិង បន្លំសាច់ជូ ធ្វើថ្នាំញៀន១ដុំធំ

(ខេត្តបន្ទាយមានជ័យ)៖​​ ជនសង្ស័យចំនួន៥នាក់ នាំគ្នាជក់ថ្នាំញៀនអាវុធ ហត្ថឃាត់ខ្លួនដក វត្ថុតាងថ្នាំញៀនទម្ងន់០,៤១ក្រាម និងបន្លំសាច់ជូធ្វើថ្នាំញៀន១ដុំធំ នៅវេលាម៉ោង១២ យប់ឈានចូល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។

កាឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់បានដោយ គោរពតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានដឹក នាំអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួន ជនសង្ស័យបាន៥នាក់ ក្នុងនោះមានអ្នក ជក់ និងអ្នកលក់និង ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ចំនួន១កូនថង់កិប ទម្ងន់០,៤១ក្រាម និងដុំក្រាម ពណ៌សសាជូដែលជន សង្ស័យបន្លំធ្វើជាគ្រឿងញៀន ចំនួន១ថង់កិបធំ ទម្ងន់់៨៩,០៥ក្រាម ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារ:សម្រាប់ប្រើប្រាស់ មួយចំនួន នៅចំណុច សួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់ ១.ឈ្មោះពិ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ៣ឈ្មោះ រី ណូយសុគា ភេទប្រុស អាយុ៣៣ឆ្នាំ៤ឈ្មោះ រឹទ្ធ សំបូ ភេទប្រុស អាយុ២៣ឆ្នាំ ៥ឈ្មោះសាម រក្សា ហៅពៅ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៥នាក់រស់នៅក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់ ក្រោយពីកម្លាំងជំនាញគ្រឿងញៀន ក្រុងសាកសួរចម្លើយ បានរកឃើញថា ឈ្មោះ ពិ សុខបានទុកគ្រឿងញៀន សំរាប់ទុកលក់ និងជក់ចំណែក ៤នាក់ទៀត ពាក់ព័ន្ធតែជក់តែប៉ុណ្ណោះ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *