ខេត្តបន្ទាយមានជ័យបើក​ យុទ្ធនា​​ចាក់វ៉ាក់សាំង​កូ​វីដ​.១៩ ប្រភេទ Sinovac ជូនមន្ត្រីអគ្គីសនី រដ្ឋបាល ឃុំសង្កាត់ និងប្រជាពលរដ្ឋ ២.០៥២នាក់

(ខេត្តបន្ទាយមានជ័យ)៖ យោងតាម​អនុសាសន៍​ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំ​បើកយុទ្ធនា​ ការចាក់​វ៉ាក់សាំង​ការពារ​ ជំងឺ​កូ​វីដ​.១៩ ក្នុង ​គោលការណ៍​ស្ម័គ្រចិត្ត ជូន​មន្ត្រីអគ្គីសនី រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋមានចំនួន ២.០៥២នាក់និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត។

លោកអ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា យុទ្ធនា​​ចាក់វ៉ាក់សាំង ​កូ​វីដ​.១៩ ប្រភេទ Sinovac ជូនមន្ត្រីអគ្គីសនី រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋ មានទីតាំងចំនួន១២ កន្លែងក្នុងនោះមាន ១មន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ២ការិយាល័យ សុខាភិបាលស្រុក ប្រតិបត្តិមង្គលបូរី ៣មន្ទីរពេទ្យ បង្អែកសិរីសោភ័ណ ៤វិទ្យាល័យសិរីសោភ័ណ ៥មន្ទីរពេទ្យបង្អែក ព្រះនេត្រះព្រះ  ៦សាលាបឋមសិក្សាស្រះជីក ៧ មន្ទីរពេទ្យបង្អែកស្វាយចេក ៨មន្ទីរពេទ្យបង្អែកស្រុកង្មពួក ៩មន្ទីរ បង្អែកស្រុកម៉ាឡៃ ១០មន្ទីរពេទ្យបង្អែក ស្រុកម៉ាឡៃសន្តិភាព ១១មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១២ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត មានក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំង២ក្រុម។

សូម​ជម្រាបជូន​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ ចាក់​បាន​ចាប់ពី​ មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើងទៅ ហើយ​ថ្ងៃនេះ  ជា​ថ្ងៃទី​១ នៃ​ការបើកឆាក​យុទ្ធនា​ការ ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​.១៩ ប្រភេទ Sinovac ដែល​បាន​ប្រព្រឹត្តិ​ទៅ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្រោម​ការគិតគូរ​ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​ របស់​ប្រជាជន​កម្ពុជា ក្នុងនោះ ខេត្តបន្ទាយមានជ័យ  ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានរៀបចំ​ចាក់​ជូន ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាសាលាក្រុង សាលាស្រុក  និងប្រជាពលរដ្ឋទូទាំង​៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយ មានជ័យទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​រដ្ឋ​បាលក្រុង ស្រុក បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង ​ជូន​ដោយ​ផ្អែកលើ​ គោល​ការស្ម័គ្រចិត្ត​តែប៉ុណ្ណោះ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *