លោកតែ គឹមឡុង កុំពុងធ្វើព្យុះធ្វើភ្លៀង នាំពលរដ្ឋដែលទិញជ្រូកតវ៉ានៅមុខសាលាឃុំអូរបីជាន់ដើម្បីបិតបាំងខ្លួននាំជ្រូកខុសច្បាប់


(ខេត្តបន្ទាយមានជ័យ)៖ ប្រភពការបែកធ្លាយ ព័ត៌មាន ថា លោក តែ គឹមឡុង ដែលគេស្គាល់ថា ជាឈ្មួញនាំជ្រូកខុសច្បាប់ពី ប្រទេសថៃជារៀងរាល់ថ្ងៃ តាមច្រកអូរបីជាន់ និង ច្រករបៀងផ្សេងៗ ក្នុងភូមិសាស្ត្រ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពយ៉ាង គឃ្លើននាំជ្រូកចូលដោយខុស ច្បាប់ដោយពុំមាន លិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យ និង ពុំមានលិខិតបញ្ជាក់ សុខភាពសត្វ ដែលអាចជាការនាំ មកនូវសត្វជ្រូកផ្ទុកជំងឺ បង្កហានិភ័យដល់ ការចិញ្ចឹមជ្រូកក្នុង ស្រុកទាំងមូល និង ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋទទួល ទានសាច់ជ្រូក។
បើយោងតាមប្រភពព័ត៌មាន ច្បាស់ការណ៍ ដែលសារព័ត៌មានយើង ទើបទទួលបាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា មិនត្រឹមតែប៉ុណ្ណោះ លោក តែ គឹមឡុង និង បក្ខពួក បានកៀរគរប្រជាពលរដ្ឋ ដែលជាអ្នកទិញ ជ្រូកពីក្រុមខ្លួន និង អ្នកភូមិផ្សេងៗទៀត ឱ្យនាំគ្នាមកតវ៉ានៅ សាលាឃុំអូរបីជាន់ ដើម្បីតវ៉ាចំពោះចំណាត់ការ របស់សមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ដែលតែងតែ ធ្វើសកម្មភាពទប់ស្កាត់ និង ឃាត់ការនាំជ្រូកចូល ដោយខុសច្បាប់ទាំងនោះ ។
យោងតាមលិខិតសុំ អន្តរាគមន៍របស់លោក តែ គឹមឡុង និង បក្ខពួក ទៅកាន់រដ្ឋបាលឃុំអូរបីជាន់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បង្ហាញថា បានទទួលស្គាល់ថា ពួកខ្លួនបានធ្វើការនាំចូល ជ្រូកខុសច្បាប់ទាំងនោះ ហើយសុំឱ្យអាជ្ញាធរ ឃុំជួយដោះស្រាយបញ្ហា ខុសច្បាប់របស់ខ្លួន និងបក្ខពួក ឱ្យបានធ្វើការនាំចូលដោយ គ្មានច្បាប់អនុញ្ញាត បន្តទៀត។
ពាក់ព័ន្ធបញ្ហានេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រឿងអាជីវករ តវ៉ាជាសិទ្ធិរបស់គាត់ តែខាងជំនាញទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិនៅ តែបន្តអនុវត្តនីតិវិធីច្បាប់ និងបច្ចេកទេសទប់ ស្កាត់ការឆ្លងជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ព្រោះថា បើមានការផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតឡើង នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ។
ដូចនេះមិនថាការ នាំចូលលក្ខណៈគ្រួសារ ឬ ពាណិជ្ជកម្មទេ ត្រូវតែត្រួតពិនិត្យ យកសំណាកទៅពិនិត្យឱ្យត្រឹមត្រូវ ដើម្បីសុខុមាលភាពអ្នក ទទួលទាន ។
លោកបន្តថា កន្លងមក សមត្ថកិច្ចបានអនុវត្តច្បាប់ ដោយចាប់យកជ្រូកដែល លួចនាំចូលមកពិនិត្យឃើញថា មានជំងឺប៉េស្តជ្រូកអាហ្រ្វិច ផងដែរ ដោយលោកប្រតិភូរាជរដ្ឋាភិបាលទទួលការងារជំនាញ បានចុះមកដុត កម្ទេចចោល នៅនឹងកន្លែង ផងដែរ ។
យោងតាមច្បាប់ ស្តីពី សុខភាពសត្វ និង សុខភាពសត្វ បានកំណត់ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងត្រូវពិន័យជា ប្រាក់ចំនួនពី ១០លាន រៀល ទៅ ៥០លានរៀល ចំពោះបុគ្គលណាដែលនាំ ចូលដោយចេតនានូវសត្វ ឬ ផលិតផលសត្វ ដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬ បង្កគ្រោះថ្នាក់ដល់ សុខភាពមនុស្ស សត្វ មកក្នុងព្រះរាជា ណាចក្រកម្ពុជា ។
ពាក់ព័ន្ធជុំវិញខាងលើ នេះអង្គភាពសារព័ត៌មាន យើងមិនសុំការបំភ្លឺ ពីលោកតែ គឹមឡុងបានទេព្រោះ គ្មានលេខទំនាក់ទំនង ទោះជាយ៉ាងអង្គភាព យើងរងចាំការបក ស្រាយពីលោករាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *