សមត្ថកិច្ចនគរបាល ចាប់ខ្លួន ក្រុមជនបាតសង្គម ដែលតែងតែធ្វើ សកម្មភាពលួចខ្សែភ្លើង បំភ្លឺតាមដង ផ្លូវសាធារណៈ បានចំនួន 2 នាក់

(ខេត្តព្រះសីហនុ)៖ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ សហការជាមួយអធិកា រដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បង្ក្រាបករណីលួចខ្សែ ភ្លើងបំភ្លឺផ្លូវសាធារណៈ  ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុច ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក ជួនណារិន ស្នងការឲ្យដឹងបន្ថែមថា ជនសង្ស័យបាន ធ្វើសកម្មភាពលួច កាត់ខ្សែភ្លើងបំភ្លឺផ្លូវ សាធារណ: ដែលទើបដាក់ថ្មី នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ និងតាមផ្លូវបំបែក ចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងដឺឡុង) សង្កាត់លេខ៤ ក្រុង ព្រះសីហនុ កាលពីថ្ងៃទី២៧ រហូតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ជនសង្ស័យដែលកម្លាំងជំនាញឃាត់បាន១- ឈ្មោះសុច ចាន់ឌី ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២- ឈ្មោះសុច ចាន់ធួន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ១.សំបកខ្សែភ្លើង និងបន្ទះលួស រុំខ្សែភ្លើងមួយចំនួនធំ២ .ពូថៅដៃចំនួន០២ (តូច០១) ទី៣.រណាអាដែកចំនួន០១ ទី៤.កាំបិតផ្គាក់ចំនួន០២ ទី៥.ជំពាមកៅស៊ូ គ្រាប់ដែកចំនួន ០១ ទី៦.ម៉ូតូ០១គ្រឿងម៉ាក Exicter ពណ៌ ខ្មៅ គ្មានស្លាកលេខ ទី៧.ដែកដកចំនួន០១ ទី៨.ស្ពាន់ខ្សែភ្លើងប្រភេទ Thipha  Cable ២០២០ ចំនួន០៣ប៉ាវ។

ផ្អែកលើចម្លើយសារភាព ពីជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចបានបន្តចុះ ទៅត្រួតពិនិត្យឆែកឆេរ នៅទីតាំងកន្លែងទទួល ផលចោរកម្មដែល ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុញ សឿ ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅទីតាំងខាងលើ ក្នុងនោះពេលសមត្ថកិច្ច ទៅដល់ ឈ្មោះ ឡុញ សឿ មិនបាននៅផ្ទះទេ នៅតែប្រពន្ធឈ្មោះ កឹម ឌី អាយុ ២៨ឆ្នាំ មានផ្ទៃពោះ០៦ខែ ហើយប្រពន្ធបាន ធ្វើកិច្ចសន្យាចំពោះ មុខសមត្ថកិច្ច ថានឹងនាំប្តីរបស់ខ្លួនឈ្មោះ ឡុញ សឿ មកប្រគល់ជូន សមត្ថកិច្ចអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ ដើម្បី ចាត់ការបន្តទៅ តាមនីតិវិធីច្បាប់ ច្បាប់៕ ដោយ លោកសឿនហ៊ារ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *