រថយន្តធុនយក្ស មួយគ្រឿង ក្រឡាប់សង្កត់មនុស្ស ស្លាប់ ៤ នាក់ យ៉ាងរន្ធត់នៅនឹ ងកន្លែងកើតហេតុ

(ខេត្តបាត់ដំបង)៖​ រថយន្តដឹកទំនីញ ធុនធំមួយគ្រឿងបាន ក្រឡាប់បះជើងច្រង៉ាង បណ្តាលអោយ មនុស្សក្នុងរថយន្ត ចំនួន៤នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការ ដ៏រន្ធុតនេះបានកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមិនាឆ្នាំ២០២១ វេលាម៉ោង២និង០៥នាទី នៅចំណុចលើផ្លូវជាតិ លេខ៥៩ស្ថិត ក្នុងភូមិថ្នល់បត់ ឃុំរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា រថយន្តធុនធំដែល ក្រឡាប់ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ  3A 0409 របស់ក្រុមហ៊ុន ( អក្សរ ខេ K ) បើកបរក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើត ខាងលើផ្លូវកោងបណ្តាល អោយក្រឡាប់បះជើង ច្រង៉ាងបណ្តាលអោយ មនុស្ស៤នាក់នៅ ក្នុងរថយន្តស្លាប់ នៅនិងកន្លែង។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាជនរងគ្រោះទាំង៤នាក់ខាងលើទី១ឈ្មោះ សួន សុជា ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ស្លាប់) ទី២.ឈ្មោះ ឧត្តម អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង (ស្លាប់) ទី៣.ឈ្មោ ម៉ៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ខេត្តកំពង់ស្ពឺ(ស្លាប់)  ទី៤.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (ស្លាប់)។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹងថា ក្រោយពេលរថយន្ត ខ្នាតយក្សក្រឡាប់រួចមក គេសង្គេតឃើញថា មនុស្សទាំង៤នាក់ បានកប់នៅក្រោមរថយន្ត និងត្រូវស្លាប់ទាំងអស់ ដោយរថយន្តនេះបើកបរទិសដៅពីជើង ទៅត្បូង ដល់ចំណុចកើត ហេតុផ្លូវកោង ទំនងជាដាច់ហ្វ្រាំង ទើបក្រឡាប់តែម្ដង។

ជុំវិញបញ្ហានេះដែរ លោកវរសេនីយ៍ឯក ហេង បារាំង អធិការស្រុកភ្នំព្រឹក ពុំបានបកស្រាយអ្វីនោះឡើយ ក្រោយពីពាក្យថា លោករវល់ប៉ុណ្ណោះ ៕ដោយ លោកសឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *