កម្លាំងប៉ុស្តិ៍រដ្ឋបាល ទំនប់ទឹកឃាត់ខ្លួនជន សង្ស័យបានចំនួន៣នាក់ ពីបទលួចសម្ភារៈសំណង់..!!!

(ភ្នំពេញ)៖ នៅថ្ងៃទី៣០​ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី កំលាំងជំនាញ នៃអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគ របាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ជាក់ស្តែង ពីបទ: លួច សំភារៈសំណង់ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ អោយដឹងថា ជនសង្ស័យចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម ១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន)  ២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន) ៣-ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាធានីភ្នំពេញ.មុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន) ។

សមត្ថកិច្ចដកហូតបានវត្ថុតាងបានរួមមាន ដែកថ្នាំងអំពៅចំនួន ២៨ដើមទំហំ១៩លី ចំនួន២៥ដើមទំហំ ២០លីចំនួន០៨ដើម, ខ្ចៅចាប់អន្ទា០៧ប៉ាវ ស្មេីនិង១៤០កញ្ចប់,ម៉ូតូ០១ គ្រឿងម៉ាក Click ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយ ចំនួន១គ្រឿង។

ជា របស់ជនរងគ្រោះ ឈ្មោះ តាវ ងានហ្វូ (TAO GUANGWU)  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមេការសំណង់ ។

បច្ចុប្បន្នជនសង្ស័យ ចំនួន០៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅ អធិការនគរបាល ខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយលោក សឿនហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *