បុរសម្នាក់ចុះតម៉ូទ័របូមទឹកក្នុងអណ្តូងដែលមានជំរៅ៦ម៉ែត្រ ហើយបានដាច់ខ្យល់ស្លាប់ភ្លាមបង្កឲ្យមានការភ្ញាក់ផ្អើលបងអ្នកជិតខាង

(ខេត្តក្រចេះ) ៖ បុរសម្នាក់ចំណាស់ម្នាក់ ចុះតម៉ូទ័របូមទឹកក្នុង អណ្តូងទឹកនិងបានដាច់ខ្យល់ ស្លាប់បង្ករអោយមានការ ភ្ញាក់ផ្អើលដល់អ្នកជិត ខាងហេតុការដ៏រន្ធុតនេះ បានកើតឡើងកាល ពីព្រឹកថ្ងៃទី៣០ខែមិនា ឆ្នាំ២០២១ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឃីន ជឿន អាយុ៥០ឆ្នាំ រស់នៅក្នុង ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ  គេឃើញជនរងគ្រោះបានធ្វើដំណើរ ចេញពីផ្ទះរបស់ខ្លួន ដោយដើរតម្រង់ទៅកាន់ អណ្តូងតៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្ទះ និងបន្ទាប់មកជនរងគ្រោះ ក៏បានចុះទៅ ក្នុងអណ្តូងនោះ ដែលមានជម្រៅ ប្រមាណ៦ម៉ែត្រ ដើម្បីធ្វើការត ម៉ូទ័របូបទឹកប្រើប្រាស់ ក៏បណ្តាលឲ្យ បុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ហើយករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ទីកន្លែងកើតហេតុនោះ ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះខាងលើ ត្រូវបានអ្នកភូមិជួយស្រង់យក ចេញពីក្នុងអណ្តូង  ត្រង់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ ប្រាប់ទៅសមត្ថកិច្ច ដើម្បីចុះទៅធ្វើកោសល្យវិច័យ ។

ក្រោយពីធ្វើរួចហើយ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ សារចុះទៅក្នុងអណ្តូងទឹក ប្រាកដមែនព្រោះនៅក្នុង អណ្ដូងគ្មានខ្យល់ អុកស៊ីសែនឬទេ ។

សពក្រោយពីកម្លាំង សមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ ហើយក៏បានប្រគល់ទៅ អោយសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕ ដោយ លោក សឿន ហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *