សមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត និងបក្ខពួកត្រូវ នគរបាលឃាត់ខ្លួន ក្នុងករណីនាំជនបរទេស ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

(ខេត្តបន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែតម្នាក់និង បក្ខពួកពីរនាក់ផ្សេងទៀត ត្រូវ បានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅព្រឹកថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០២១នៅ ចំណុចស្ដារហ្គោល ទ្រុងជ្រូកចាស់ របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកជនបរទេស ឆ្លងដែនទៅថៃ ដោយខុសច្បាប់។

កងទ័ពកងពលតូចថ្មើរ ជើងលេខ៥១និងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនទាំង៣ នាក់ដែលត្រូវបាន ឃាត់ខ្លួន១ឈ្មោះ យឹម នៅ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត  រស់នៅភូមិសាមគ្គីមានជ័យ ជាអ្នកដឹកមនុស្ស ២ឈ្មោះ ចាន់ ណារ៉ុង អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ  ម្ចាស់ផ្ទះលាក់ខ្លួន និងទី៣ឈ្មោះ ដែង ជុំ អាយុ៤៦ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនឈ្មោះ យឹម នៅ បានធ្វើសកម្មភាព បើកបររថយន្តម៉ាក Camry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន៥នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលីដាក់ខោអាវ។

លោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា កិច្ចសហការគ្នា ជាមួយអង្គភាពផ្សេងទៀត ធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ នាំជនជាតិថៃឆ្លង ដែនខុសច្បាប់ពិតមែន។ លោកថាជនជាតិថៃ មិនបានឃាត់ខ្លួនទេ គឺឃាត់ខ្លួនតែជន សង្ស័យហើយត្រូវ បានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដ តាមនីតិវិធីហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *