បុរសម្នាក់ខឹងប្រពន្ធស្ដី បន្ទោសបន្តិចបន្តួច ខឹងផឹកស្រាឲ្យ ស្រវឹងទៅកង ក សម្លាប់ខ្លួនដោយបន្សល់ ទុកកូននិងប្រពន្ធរស់នៅវេទនា

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ប្រពន្ធស្ដីបន្ទោស បន្តិចបន្តួចខឹងផឹកស្រា ឲ្យស្រវឹងទៅកង ក សម្លាប់ខ្លួនដោយបន្សល់ ទុកកូននិងប្រពន្ធរស់ នៅដោយវេទនា នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែ មីនា ឆ្នាំម២០២១ ។

នគរបាលមូលដ្ឋានបាន និយាយប្រាប់ឲ្យដឹងថា សពមានឈ្មោះ មាស ម៉ានិតភេទប្រុស អាយុ៣០ឆ្នាំ  រស់នៅភូមិតាសៀវ ឃុំគោកកឋិន ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបាន និយាយប្រាប់បញ្ជាក់ឲ្យ ដឹងបន្តទៀតថាមុនពេល កើតហេតុនោះប្រពន្ធ ឈ្មោះ ព្រំ ស្រីអូន អាយុ៣០ឆ្នាំបានធ្វើការស្ដី បន្ទោសប្តីទាស់ពាក្យ សំដីនឹងគ្នាបន្តិចបន្តួច ស្រាប់តែប្តីខឹងខ្លាំង មិនបានវាយប្រពន្ធ ស្រាប់តែចេញពីផ្ទះ ទៅផឹកស្រាឡើង ស្រវឹងខ្លាំង ក៏ទៅ ចង ក សម្លាប់ខ្លួនដោយយក កន្សែងពោះគោព៌ណ ទឹកក្រូចចងករនៅ នឹងធ្នឹមសំយ៉ាបមុខផ្ទះ នៅពេលដែលប្រពន្ធ រវល់ដេកបំបៅដោះ កូននៅក្នុងផ្ទះ ។

នគរបានបញ្ជាក់ឲ្យដឹង ទៀតថាពេលកើតហេតុ រួចក្រុមគ្រួសារបាន រាយការណ៍ឲ្យសមត្ថកិច្ច ចុះមកពិនិត្យសព ក្នុងនោះមាគ្រូពេទ្យ មេភូមិ មេឃុំ លោកនាយប៉ុស្តិ៍ ធ្វើការពិនិត្យសពពុំ ឃើញមានស្លាកស្នាមអ្វី ដែលពាក់ពន្ធនិងបទល្មើសទេ ក្រោយពីពិនិត្យសពរួច គ្រូពេទ្យបានសន្និដ្ឋានថា សពពិតជាបានធ្វើការ ចងករសម្លាប់ខ្លួនពិតមែន សពត្រូវបានសមត្ថកិច្ច ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *