ប្រជាពលរដ្ឋរកស៊ីដឹក ជ្រូកលក់នៅតាម ព្រំដែនត្រូវបុគ្គល​ជា ​យោ​ធា​ម្នាក់ជំរិតលុយ ផ្ទុះការតវ៉ាពេញតែ កន្លែងសាលាឃុំ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរកសីុដឹកជ្រូក តាមម៉ូតូដើម្បីចិញ្ចឹម គ្រួសារនិងបង់លុយ ធនាគារ លក់នៅតាម ព្រំត្រូវបុគ្គល​ជា​យោ​ធា ​ម្នាក់ជំរិតទាលុយផ្ទុះការតវ៉ា ជា​ច្រើន​នាក់​នៅ​បន្ទាត់​ព្រំដែន​ ក្នុង​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មីនា ​២០២១ ​ហើយបាន​លើកគ្នា​ទៅ សាលាឃុំ​អូរ​បី​ជាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​ ជួយ​រក​ដំណោះស្រាយ ​ជាមួយ​ក្រុមហ៊ុន​នាំ ​ចូល​ជ្រូក​ពី​ថៃ​។

ប្រជាពលរដ្ឋដឹកជ្រូក នៅតាមព្រំដែនបាននិយាយ ថាកន្លងមកពួក​គាត់ ​ប្រកបរបររកស៊ីចិញ្ចឹម ជីវិតដោយដឹកជ្រូក ពីថៃតាមម៉ូតូក្នុង១ម៉ូតូ ដឹកបាន១ទៅ២ក្បាល តាម​បន្ទាត់​ព្រំដែន​ជា ​លក្ខណៈ​គ្រួសា​រតិច តួចពេលខ្លះ​ដឹក​ទៅ ​លក់​ឲ្យ​គេ​ទិញ​ចិញ្ចឹម ​និង​ខ្លះ​យក​ទៅ​កាប់​លក់ ​តាម​ទី​ជនបទ ​ពិសេស​តាម​ភូមិ ​ស្រុក​នៅ​បន្ទាត់​ព្រំដែន​ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ​និង​បង់​បំណុល​ធនាគារផង។

ប្រជាពលរដ្ឋបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ស្រាប់តែ​មាន​បុគ្គល​ម្នាក់ ​ជា​យោធា​សឹក​រង​ ខេត្តបន្ទាយមានជ័យ​ ម្នាក់មិនស្គាល់ឈ្មោះបាន ធ្វើការអះ​អាង​​ថា​គាត់​ជា ​តំណាង​ឲ្យក្រុមហ៊ុន​នាំ​ជ្រូក​ ចូល​ពី​ប្រទេស​ថៃ​ដាច់ មុខហើយ​បាន​ស្ទាក់ ​ចាប់​ជ្រូក​ពួក​គាត់ ​ជា​បន្តបន្ទាប់​ប្រគល់​ឲ្យ​មន្ត្រី ​ជំនាញ​ដើម្បី​តម្រូវ​ឲ្យ​បង់ ប្រាក់​ជូន​រដ្ឋ​។​

កន្លង​មក​ពួក​គាត់​បាន​ ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​នាំ ​ចូល​ជ្រូក​ពី​ថៃ​ដើម្បី​រក ស៊ី​ទិញ​លក់​តាម​រយៈ​ក្រុមហ៊ុន​ដែរ​ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ហាក់​ ដាក់​ឲ្យ​ក្នុង​តម្លៃ​ដែល​ មិន​អាច​បាន​ចំណេញ ​ទើប​ពួក​គាត់​បន្ត​នាំ​ចូល​ ជ្រូក​ពី​ថៃ​តាម​ររទេះឬ​ រ៉ឺ​ម៉ក​ម៉ូតូ​សណ្តោង​ តាម​ច្រករបៀង​វិញ។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាការលើកគ្នា មកសាលាឃុំ​អូរ​បី​ជាន់ ​នេះ ​គឺ​មិនមែន​ករណី​ តវ៉ា​ឬ​ធ្វើ​បាតុកម្ម​អ្វី​ឡើយ​ ពោល​គឺ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ ​ធ្វើកា​រសម្របសម្រួល​ ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន ​ឲ្យ​ពួក​គាត់​ បាន​រកស៊ី​ជា​ធម្មតា​ផង​ តាម​រយៈ​អាជ្ញាធរ​ក៏បាន​ ព្រោះ​សម័យ​កូ​វី​ដ​នេះ ​លំបាក​ណាស់ ម្យ៉ាង​គ្មាន​ប្រាក់​ដោះ​ស្រាយ ​បំណុល​ធនធនាគារផង។

​អ្វី​ដែល​សំខាន់​ពួក​គាត់ ​សុំ​រកស៊ី​ដូច​ពី​មុន​ហើយ​ថា បើ​ក្រសួង​ពាក់ព័ន្ធ​ចង់​ តម្រូវ​ឲ្យ​ពួក​គាត់​បង់ ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​ ដូច​ខាង​ក្រុមហ៊ុន​ ពួក​គាត់​មិន​បដិសេធន៍​ទេ​ សំខាន់​ត្រូវ​មាន​ទីតាំង​បង់ ពន្ធ​កន្លែង​ណាមួយ​ ដែល​ជិត​និង​ងាយ ស្រួល​សម្រាប់​ពួក​គាត់​។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ហ៊ុយ​ ទូច ​ប្រធាន​ការិយាល័យ ​បសុព្យាបាល​នៃ​មន្ទីរ​ កសិកម្ម​ខេត្ត​ប្រាប់​ឲ្យដឹង ថាជំនាញ​នៅ​តែ​អនុវត្ត ​​វិធានការ​ច្បាប់​ ដើម្បី​ទប់ស្កាត់ ​កា​រីក​រាលដាល​ជំងឺ ឆ្លង​ពី​ប្រទេស​ជិតខាង ​និង​ជម្រុញ​ការ​លើក ទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម សត្វ​ក្នុងស្រុក​តាម​គោល ការណ៍​ណែនាំ​របស់ ​ឯកឧត្តម​អគអគ្គ នាយកដ្ឋានឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

ដោយឡែក ​មន្ត្រី​យោធា​ម្នាក់​ដែល​ រង​កា​ចោទប្រកាន់​ថា​ នាំ​កម្លាំង​ស្ទាក់​ចាប់​ជ្រូ ក​របស់​អាជីវក​រ ហើយ​អះអាង​ថា ​ជា​តំណាង​ក្រុមហ៊ុន ​នាំ​ចូល​ជ្រូក​ពី​ថៃ​ មិន​អាច​ទាក់ទង ​សុំ​កា​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចុច​ ចូល​គ្មាន​អ្នក​ទទួល​។​ឆ្លើ

យ​តប​និង​សំណើ​របស់ ប្រជាពលរដ្ឋ ​លោក​តុល​ សា​រិ​ន​ មេឃុំ​អូរ​បី​ជាន់ ​ប្រាប់​អាជីវក​រថា​លោក ​នឹង​ជួប​ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន​ ដើម្បី​ពិភាក្សា​ក្រែង ​មាន​ច្រកចេញ​នៅ​ ពេល​ណាមួយ​ នឹង​ធ្វើ​របាយការណ៍​ ជូន​ទៅ​ថ្នាក់លើ​ផង​ដែរ​៕ ​ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *