ក្រុមក្មេងទំនើងមានរហ័សនាម ថាក្រុមសូឡូធ្វើ សកម្មភាពកាប់ទៅ លើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ  ឲ្យតែហានមើលមុខ និងជិៈម៉ូតូវ៉ាត្រូវ នគរបាលឃាត់ខ្លួន បានហើយ

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមក្មេងទំនើង១ ក្រុមមានគ្នា១០នាក់ ដាក់រហ័សនាមខ្លួន ឯងថាជាក្រុមសូឡូ ចេញធ្វើសកម្មភាព កាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ ឲ្យតែហានមើលមុ ខនិងជិៈម៉ូតូវ៉ាត្រូវក្រុម របស់ខ្លួនកាប់ហើយ ត្រូវកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី ២៨ខែមីនា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែត បានឲ្យដឹងថាអនុវត្តតា មបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យពេល ដែលលោកបានដឹកនាំ កម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែតបាន ឃាត់ក្រុមក្មេងទំនើង ចំនួន២នាក់នៅចំនុច ភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិត ចំនួនមួយដើមព្រមទាំង ម៉ូតូ១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត។

ក្រោយពីបានសួរនាំ ក្មេងទាំង២នាក់ កម្លាំងនគរបាលក្រុង បានបន្តឃាត់ខ្លួន បក្ខពួកប្រុស ស្រី ចំនួន៧នាក់បន្ថែមទៀត និងបានដកហូត កាំបិតកែឆ្នៃ១ដើម និងកាំបិតប៉័ង តោចំនួន១ដើម ព្រមទាំងម៉ូតូ២គ្រឿង ម៉ាកហុងដាហ្សូមម័រ អ៊ិច និងម៉ាក ហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការស្តីទី បានបញ្ជាក់ថាក្រុម ក្មេងទំនើងប្រុស ស្រី ទាំង៩នាក់ដែលត្រូវបាន កម្លាំងនគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួន មាន១ឈ្មោះ ភា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ២ឈ្មោះ ហយ រស់ ភេទប្រុស អាយុ២១ឆ្នាំ ៣ឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ៤ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ៥ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ៦ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ឆ្នាំ៧ឈ្មោះ អែម ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ៨ឈ្មោះ អ៊ុ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ ៩ឈ្មោះសយ សុខលី ភេទស្រី អាយុ ១៥ឆ្នាំទាំង៩នាក់រស់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ បោន សីហា បានឲ្យដឹងទៀតថានៅ ចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៩នាក់ បាននិយាយថាក្រុមខ្លួន មានគ្នា១០នាក់ដាក់រហ័ស នាមក្រុមខ្លួនថាសូឡូ ធ្លាប់ដើរធ្វើសកម្មភាពកាប់ទៅ លើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ ច្រើនដងផងដែរ ឲ្យតែមើលមុខនិង ជិៈម៉ូតូវ៉ាពួកគេក៏ក្រុម គេកាប់ដែរឲ្យតែខ្នើសចិត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីកម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្មេង ទំនើងបាន៩នាក់កម្លាំជំនាញបាន ស្រង់ចម្លើយរួចកម្លាំង នគរបាលក្រុងប៉ោយប៉ែត បានបន្តឈានទៅដល់ ការឃាត់ខ្លួនបានបក្ខពួក ចំនួន៣នាក់បន្ថែមទៀត មាន១ឈ្មោះ សែ ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ២ឈ្មោះកែវ ពៅលាក់ ភេទប្រុស អាយុ២០ឆ្នាំ៣ឈ្មោះ តឿន នេត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់និងក្រុង ប៉ោយប៉ែតបានដក ហូតបានកាំបិតខ្វែវ ចំនួន១ដើម ព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ មួគ្រឿងផងដែរ។

ចំពោះក្មេងស្រីចំនួន២នាក់ ព្រះរាជ្ញអាជ្ញាបាន អនុញាតិឲ្យធ្វើការ អប់រំនិងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយ ឲ្យនាំមកយកត្រឡប់ ទៅផ្ទះវិញចំពោះក្មេង ទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម និតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *