អ្នកដាំស្វាយកែវរមៀត និងអ្នកលក់ស្វាយកែវរមៀត នៅទីផ្សារពី១គីឡូ៥០០រៀល យំលែងចេញព្រោះ គ្មានអ្នកទិញទៀត

(ខេត្តបន្ទាយមានជ័យ)៖ អ្នកដាំស្វាយកែវរមៀត និងអ្នកលក់ស្វាយកែវរមៀត ដាំបានផលហើយយកទៅ លក់នៅទីផ្សារ១គីឡូ ៥០០រៀលរហូតដល់ យំលែងចេញព្រោះ គ្មានអ្នកទិញបន្ថែម ទៀតនេះបើតាម ការអះអាងរបស់អ្នកដាំ ហើយយកមកលក់នៅ ទីផ្សារក្នុងផ្សារ ហ៊ុយឡេងជោគជ័យ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ។

បងស្រីអាជីវករលក់ក្នុង ផ្សារហ៊ុយឡេងម្នាក់ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាគាត់សែនហួស ចិត្តគាត់ទិញស្វាយ កែវរមៀតប្រហែក២០កីឡូ យកមកដាក់លក់តាំង ពីព្រឹករហូតដល់យប់ គ្មានឃើញអ្នក មកទិញនិងសួរនាំសោះ និយាយរួមស្វាយនោះ ១កីឡូ៣០០រៀលក៏គ្មានអ្នក ទិញយកទៅសីុដែរ សល់ទាំងអស់បានត្រឹ មតែយកទៅចាក់ ចោលតែប៉ុណ្ណោះសូម្បី តែអ្នកលក់ក៏ មិនចង់សុីដែរ។

ចំណែកបងស្រីម្នាក់ ទៀតបានប្រាប់ឲ្យដឹងដែរ ថាគាត់យំលែងចេញហើយ មានចំការស្វាយរាប់រយ ដើម ដល់ពេលស្វាយបានផល យកឡានដឹកយក មកលក់ក្នុង១ឡានលក់ អស់ពាក់កណ្តាល នៅសល់ពាក់កណ្តាល ចាក់ចោលដាក់ឲ្យមាន់ សីុវាមិនសុីទៀត ចំណែកនៅចំការស្វាយ ធ្លាក់ចោលពេញចំការ។

គាក់បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាឆ្នាំនេះប្រហែកគ្មាន លុយសង់ធនាគារទេ បើស្វាយគ្មានហាងឆេង អញ្ចឹង។ពាក់ព័ន្ធស្វាយកែរមៀត គ្មានហាងឆេង និងបណ្តាលមកពី គេមិនទិញបើតាមអ្នកជំនាញ ខាងផ្នែកកសិកម្ម បានប្រាប់ឲ្យដឹងថាការ ដឹកចេញទៅលក់នៅ ក្រៅប្រទេសមានចំនួនតិច ស្របពេលដែល អ្នកដាំនៅចំការក្តី អ្នកដាំនៅតាមផ្ទះក្តី ទូទាំងប្រទេសបាន ផលទាំងព្រម បើអ្នកដាំបានផល ដំបូងគេ អាចបានតំលៃថ្លៃ តែបើបានផលទាំង ព្រមគឺមិនអាចមានតំលៃទេ គេក៏មានឡើងក៏ មានមិនដឹងលក់ឲ្យ អ្នកណាសីុនោះទេបើប្រទេស យើងមិនទាន់មានរោង ចក្រក្នុងស្រុកសំរាប់កែច្នៃ ស្វាយលក់ចេញទៅ ប្រទេសក្រៅផង។

អ្នកជំនាញបាននិយាយបន្ត ថាបាន​ពិនិត្យនិងធ្វើការវាយ តម្លៃ​ស្វាយកែវរមៀត ផលប៉ះពាល់​ខ្លាំង​ពី​បញ្ហា​ ទីផ្សារ​នោះខាងម​ន្ទីរ ពាណិជ្ជកម្មមិនដឹងគិត យ៉ាងណាដែរបើស្វាយកែវ រមៀតវាដល់រដូវស្វាយ ទុំទាំងព្រម និយាយរួមគេដាំចង់គ្រប់ផ្ទះ និងគ្រប់ចំការ គ្មានអ្នកណាទិញ អ្នកណានោះឡើយបើគេច្រើន ដាំនៅតាមផ្ទះច្រើន សុីមិនអស់ផង។ តែមន្ទីររបស់លោកនិងរិះ រកវិធីដោះស្រាយតើត្រូវ ធ្វើយ៉ាងណាដើម្បីឲ្យ អ្នកដាំស្វាយមាន ទំនុកចិត្តមានចិត្តដាំ ស្វាយបន្តទៀត៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *