យុវជននាក់ខឹងគូសត្រូវ ធ្លាប់មានទំនាស់នឹង គ្នាពីមុនមកមិនអាចបំភ្លេច បានយកកាំបិតកាប់ រងរបួស២នាក់ ធ្ងន់ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជននាក់ខឹងគូសត្រូវ ធ្លាប់មានទំនាស់នឹងគ្នា ពីមុនមកមិនអាចបំភ្លេច បានយកកាំបិតកាប់រង របួស២នាក់ធ្ងន់ត្រូវអាវុធហត្ថ ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង អំពីករណីជនសង្ស័យ២នាក់ កាប់មកលើខ្លួនឲ្យរបួស ធ្ងន់នៅចំណុចដើម ស្រល់ ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយទទួលតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកបាន ដឹកនាំកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត១ក្រុមបានចុះ ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ជនសង្ស័យ ១ឈ្មោះបៀវ ដូច ភេទប្រុស អាយុ១៥ឆ្នាំ ២ឈ្មោះ វង្ស សំណាង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីររស់ នៅមណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាជនសង្ស័យទាំង២នាក់បាន ឆ្លើយសារភាពថាដោយ សារខឹងនិងជនរងគ្រោះ ១ឈ្មោះចេម វចនា ភេទប្រុស អាយុ១៦ឆ្នាំម្នាក់ទៀតឈ្មោះស៊្រន គីមស្រុង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់មានទំនាស់នឹង គ្នាពីមុនមកនៅតែខឹងទប់ កំហឹងមិនបានយកកាំបិត ខ្វែវកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ស្មាខាងឆ្វេង និងជនរងគ្រោះ ម្នាក់ទៀតរងរបួសជង្គង ត្រូវកំលាំងអាវុធហត្ថឃាត់ ខ្លួនតែម្តងនិងកាំបិតខ្វែវ១។

ហើយបានបញ្ជូនមក ទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តចាត់ការបន្ត។ ក្រោយពីសាកសួរជន សង្ស័យ  និងវត្ថុតាងត្រូវបានកម្លាំង ជំនាញព្រហ្មទណ្ឌ អាវុធហ្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាម នីតិវិធីច្បាប់៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *