លោកតាន់ ផាន់ណារ៉ា ដឹកនាំកំលាំងវីរះយោធា៥១៣ ចុះស្ទាក់ចាប់រយន្តដឹក សត្វជ្រូករស់២ករណី សរុបចំនួន ១៨៥ក្បាល

(ខេត្តបន្ទាយមានជ័យ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យនិង កំលាំងវីរះយោធា៥១៣ បានចុះស្ទាក់ចាប់បាន សត្វជ្រូករស់ចំនួន២ ករណីសរុប ១៨៥ក្បាល នៅវេលាម៉ោង ២និង៤៥នាទីទៀបភ្លឺ ថ្ងៃទី ២៧ ខែមិនាឆ្នាំ២០២១ ។

លោក តាន់ ផាន់ណារ៉ា បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាករណីទី១លោកនិង ក្រុមការងាររបស់ លោកបានចុះឃាត់រថយន្ត ២គ្រឿងម៉ាក ភីកអាប់ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ច-១៤៧៣ ភ្នំពេញ២ និងរថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌លឿង មានស្លាកលេខភ្នំពេញ 2AF 8339 ១៥កៅអីបាន លួចដឹកសត្វជ្រូករស់ ចំនួន៧៤ក្បាល និងករណីទី២ ម៉ូតូសន្តោងរឺម៉ក ចំនួន២គ្រឿង គ្មានស្លាកលេខ លួចដឹកជ្រូករស់ចំនួន១១១ ក្បាលសរុបទាំង រថយន្តនិងរឺម៉កទាំង២ករណី ខាងលើមានចំនួន សត្វជ្រូក១៨៥ក្បាល ដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកដើមស្វាយ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បម្រុងនឹងយក ទៅចែកចាយ លក់នៅស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ និង១ករណីទផតនៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។

លោក តាន់ ផាន់ណារ៉ាបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាជ្រូក រស់ទាំង១៨៥ក្បាល នោះត្រូវបានក្រុមការងារ យកទៅរក្សាទុកនៅទី តាំងចត្តាឡីស័កសត្វរបស់ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ បន្ទាប់ពីមន្ត្រីជំនាញ យកសំណាកឈាមជ្រូក ទៅពិនិត្យនៅវិទ្យាស្ថាន ជាតិស្រាវជ្រាវសុខភាព សត្វនិងផលិតកម្ម នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បន្តខ្លាចមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ។

ក្នុងនោះលោកបាន ជម្រាបជូនដល់ពណិជ្ជករ ឬក្រុមហ៊ុននាំចូល សត្វរស់ទាំងអស់ ត្រូវគោរពឲ្យបាន ខ្ជាប់ខ្ជួននូវគោលការណ៍ ណែនាំនិងវិធានការអនាម័យ សត្វរបស់អគ្គនាយកដ្ឋាន នូវគោលការណ៍បច្ចេកទេស ១២ចំណុចសម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវឲ្យក្រុមហ៊ុន មានទីតាំងធ្វើចត្តាឡីស័ក នៅកន្លែងនាំសត្វចេញ ចូលដើម្បីងាយស្រួលដល់ មន្ត្រីបច្ចេកទេសត្រួត ពិនិត្យមុននាំចូលឬនាំ ឆ្លងកាត់ទៅប្រទេស ផ្សេងទៀត ដើម្បីជៀសវាងនូវ ការនាំជម្ងឺសត្វឆ្លងដែនមក បំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍ អ្នកចិញ្ចឹមសត្វនៅក្នុង ព្រះរាជាណាចក្រ កម្ពុជាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *