ផ្ទះ២ខ្នងដែលត្រូវភ្លើង ឆេះអស់ទាំងស្រុងនោះ បានទទួលអំណោយ ពីឯកឧត្តម ហង្សសីុផា និងក្រុមការងារ ចុះជួយសង្កាត់ព្រះពន្លា

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះ២ខ្នងដែលត្រូវភ្លើង ឆេះអស់ទាំងស្រុងកន្លង មកនោះបានទទួលអំណោយ ពីឯកឧត្តម ហង្សសីុផា ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ លោកអាងណារិទ្ធ ប្រធានមន្ទីរដែនដី និងសំណង់ខេត្ត បន្ទាយមានជ័យនិងជា ក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ព្រះពន្លា លោកព្រឹមសាលី ប្រធានសាខាពន្ធដា ខេត្តបន្ទាយមានជ័យ និងជាក្រុមការងារ ថ្នាក់ខេត្តចុះជួយ សង្កាត់ព្រះពន្លា លោកមុំប៊ុណ្ណា ចៅសង្កាត់ព្រះពន្លានិងមន្ត្រី អមដំណើរជាច្រើន នាក់ទៀត នៅព្រឹក ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុង១គ្រួសារទទួល បានភួយ៣ អង្ក៣០គីឡូ ទឹកសុីអុីវ៣យួរ ទឹកត្រី៣យួរ ទឹកសុទ្ធ១កេះ ស័ង្កសី ២៥សន្លឹក និងថវិការ៧០ម៉ឺនរៀល ។

គួរបញ្ជាក់ផងដែថា នៅវេលាម៉ោង៤ល្ងាចថ្ងៃទី ២៤ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ផ្ទះ២ខ្នងត្រូវបានភ្លើងឆេះ អស់ទាំងស្រុងក្នុងនោះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សមត្ថកិច្ច និងប្រជាពលរដ្ឋបាន នាំគ្នាជួយពន្លត់ភ្លើងយ៉ាង សស្រាក់ សស្រាំមិនយូរបណ្តាល ឲ្យភ្លើងរលត់ជាស្ថាពរ។

ភ្លើងឆេះផ្ទះនោះមកពី ម្ចាស់ផ្ទះពេលចេញពីផ្ទះ មិនបានបិទគុបក្រៅ តែពីភ្លើងបានឆេះផ្ទះ២ខ្នង ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម មានសម្ភារៈទុកនៅក្នុងផ្ទះដូច ជាប្រាក់បាត​ ១ម៉ឺនបាត ម៉ូតូ​ សេរីឆ្នាំ​ ២០២១​ មួយគ្រឿងបន្តោងខ្សែកប្លាទីន​ តម្លៃ​ ៣ពាន់បាតប្លង់ដី​ និងឯកសារសម្រាប់ បង់ធនាគារមួយចំនួ​នទៀត ត្រូវភ្លើងឆេះ អស់ទាំងស្រុង។

ក្នុងពិធីចែកអំណោយ នោះឯកឧត្តម ហង្សសុីផា បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ក្រុមការងាររបស់ លោកបាននាំយក អំណោយចែកជូន ម្ចាស់ផ្ទះដែលត្រូវភ្លើង ឆេះផ្ទះអស់ទាំង ស្រុងនោះយកទៅ ឲ្យដល់កន្លែងភ្លើង ឆេះនោះផ្ទាល់ដៃតែម្តង។

ការចុះចែកអំណោយ ដល់ប្រជាពលរដ្ឋរង គ្រោះដោយភ្លើងឆេះផ្ទះ នេះគោរពតាមបទបញ្ជា និងការណែនាំរបស់ សម្តេចតេជោហ៊ុនសែន សម្តេចបានឲ្យក្រុម ការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចុះជួយ ប្រជាពលរដ្ឋណា ដែលរងគ្រោះដោយគ្រោះ ធម្មជាតិក្តីនិងគ្រោះថ្នាក់ ជាយថាហេតក្តី ុដូចជា ភ្លើងឆេះផ្ទះត្រូវចុះចែក ឲ្យបានទាំងអស់ក្នុង ការមើលឃើញជាក់ ស្តែងគ្រប់ទីកន្លែង ទាំងអស់ឲ្យបាន ទាន់ពេលវេលា ដើម្បីធានាថាមិន មានពលរដ្ឋណាម្នាក់ រងគ្រោះដោយអត់បាយ ស្លាប់ដោយអាជ្ញាធរ មិនបានដឹងនោះឡើយ ។

ហើយលោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំង២ គ្រួសារត្រូវចាប់ផ្តើម ធ្វើផ្ទះឡើងវិញរស់នៅ បន្តនិងប្រកបមុខ របរចិញ្ចឹមជីវិត និងបង្កបង្កើនផល ដំណាំឡើងវិញ និងត្រូវថែទាំសុខ ភាពឲ្យបានល្អផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *