ស្រ្តីម្នាក់ជាពលករខ្មែរ សម្រាលកូន​ដោយ​ជោគជ័យ​ កំពុងជាប់​ច​ត្តា​ឡី​ស័ក​នៅ​ មន្ទីរពេទ្យបង្អែក ​ក្រុង​សិរីសោភ័ណ​

(ខេត្តបន្ទាមានជ័យ)៖ ពលករស្ត្រីខ្មែរម្នាក់សម្រាល កូន​ដោយ​ជោគជ័យ​កំពុង ជាប់​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរ ពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ នៅព្រឹក ថ្ងៃទី២៦​ ខែមីនា ២០២១។

លោក​វេជ្ជបណ្ឌិត អ៊ា​វ តារា​វុ​ធ ប្រធាន​មន្ទីរ ពេទ្យបង្អែក​ក្រុង សិរីសោភ័ណ​បាន ប្រាប់​អ្នកយកព័ត៍មាន ឲ្យដឹងថាកាលពេលថ្មីៗ មានស្ត្រីជាពលករខ្មែរ ម្នាក់ត្រឡប់មកពី ប្រទេសថៃ មានទម្ងន់គ្រប់ខែកំពុង ជាប់​ច​ត្តា​ឡី​សស័ក យកមកសំរាលកូននៅ ក្នុងសម្ភព​នៃ​មន្ទីរពេទ្យបង្អែក ​ក្រុង​សិរីសោភ័ណ ដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យពិសេស ​ពេទ្យឆ្មប​បានធ្វើ​ សកម្មភាព​សង្គ្រោះ​ស្ត្រី ​សម្រាលកូន​ភ្លាមៗបាន ដោយជោគជ័យឥឡូវ​នេះ ទាំង​ម្តាយ​ទាំង​កូន​បាន​ សុខ​សប្បាយទាំងអស់គ្នា។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាស្ត្រី​វ័យក្មេង ​ជា​ម្តាយ​ដែល​សម្រាលកូន​ លើកដំបូង​នោះ​មានឈ្មោះ ម៉ៅ ស្រី​ប៉ុច អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ  ស្ត្រី​នេះជាពលករទើប វិលត្រឡប់​ពី​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២៣​ខែមីនា ហើយ​ទទួល​ការត្រួតពិនិត្យ ផ្តល់​ សំណាក​រក​មេរោគ​កូ​វីត .១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ សាលា​សុខាភិបាល​ នៃ​សាកលវិទ្យាល័យ​មានជ័យ​ ក្រុង​សិរីសោភ័ណ ហើយ​បាន​បញ្ជូនមក​ សម្រាលកូន​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក ​ក្រុង​សិរីសិរីសោភ័ណ លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថា ដោយសារ​ស្ត្រី​នេះ​មាន ​ស្ថានភាព​និង​សមាសភាព​ដូចខាងលើ ទើប​គ្រូពេទ្យ​តត្រូវដាក់នាងឲ្យនៅ​បន្ទប់​ដាច់ឡែក​នៃ​កូ​វិត​.១៩ហើយ​ពេទ្យ​ផ្តល់​ សេវាមានពាក់ឯកសណ្ឋាន និង​លក្ខណៈសម្បត្តិ​ ពិសេស​ផងដែរ ។​

​សូមបញ្ជាក់ថា តាំងពីដើម​គ្រា​នា​ចុងឆ្នាំ​២០២០ មកក្នុងចំណោម​ពលករ​ខ្មែរ​ វិលត្រឡប់​ពី​ប្រទេស​ថៃ​ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ ស័ក​បង្ការ​ជម្ងឺ​កូ​វីត .១៩ នៅ​មណ្ឌល​នានា​ក្នុ ង​ខេត្តបន្ទាយមានជ័យ មាន​ស្ត្រី​ត្រូវ​សម្រាលកូន ​ជិត​១០​នាក់ហើយ សម្រាលកូនសុទ្ធតែ​បាន​ ជោគជ័យទាំងអស់៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *