ចោរលួចម៉ូតូរបស់ ជនជាតិឥណ្ឌូនេស៊ី យកទៅបញ្ចាំ អាវុធហត្ថចុះទៅឆែកឆេ រកឃើញម៉ូតូ៤១គ្រឿងក្នុង ហាងបញ្ចាំឃាត់ខ្លួន ចោរ២នាក់ម្ចាស់ហាង១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ផ្តើមពីចោរលួចម៉ូតូ យកទៅបញ្ចាំរបស់ ជនជាតិឥណ្ឌូនេស៊ី១គ្រឿង អាវុធហត្ថបានចុះ ទៅឆែកឆេក្នុងហាងបញ្ចាំ១ កន្លែងស្រាប់តែរកឃើញ ម៉ូតូ៤១គ្រឿងសុទ្ធតែម៉ូតូក្តៅ ឃាត់ខ្លួន ម្ចាស់ហាង១នាក់និងចោរ២នាក់។

ការចុះឆែកក្នុងហាងម៉ូតូ នោះដោយទទួលតាម បទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះវីល លី ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមសនជ័យ ក្នុងករណីបាត់ម៉ូតូ របស់ខ្លួន១គ្រឿងម៉ាក់ ហុងដាឃ្លីក ពណ៌សខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុក នៅមុខហាង លក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១ យប់ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ក្នុងនោះលោក វរសេនីយ៍ត្រី នួន នីណារ៉ូបានដឹកនាំ កម្លាំងជំនាញចុះ ធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ា សុវត្ថិភាពក្នុងហាងលក់ដូរ ទើបឈានដល់ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ១ឈ្មោះកែវ កុសល ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ២ឈ្មោះពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ហើយបញ្ជូន មកអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរចម្លើយ។

លោកនួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យក្រោយ ពីកម្លាំងជំនាញសាកសួរ ចម្លើយបានឆ្លើយសារភាពថា ពួកគេពេលលួច ម៉ូតូបានហើយយក ទៅបញ្ចាំនៅហាងមួយ កន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្នុងក្រុងប៉ោយប៉ែត ស្របពេលនោះលោក នួន នីណារ៉ូបាន រាយការណ៍ទៅ សមត្ថកិច្ចជំនាញខាង ការងារយុត្តិធម៌ និងសុំគោលការណ៍ ចុះដល់កន្លែងទទួលបញ្ចាំ និងឆែកឆេរឃ្លាំង របស់ឈ្មោះឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ ហើយរកឃើញវត្ថុ តាងម៉ូតូចំនួន៤១គ្រឿង ក្នុងនោះមានម៉ូតូជន រងគ្រោះជនជាតិ ឥណ្ឌូនេស៊ី១គ្រឿងផងដែរ និងម៉ូតូកង់បី ចំនួន៧គ្រឿង ស្លាកលេខម៉ូតូ២សន្លឹក ស្លាកលេខរថយន្ត៦សន្លឹក រួមជាមួយសម្ភារ: ជួសជុលម៉ូតូមួយចំនួនធំ ក្រោយពីឆែកឆេរ រួចជនទទួលផលចោរកម្ម  ឈ្មោះឡាយ សាន និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធក្រុង បញ្ជូនមករក្សារទុកជា ភស្ដុតាងនៅ អាវុធហត្ថក្រុងប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ ឡាយ សាន ត្រូវបានកម្លាំង ជំនាញធ្វើការសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេបានរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូ ចាស់ថ្មី ពីក្មេងៗស្ទាវជារៀងរាល់ថ្ងៃ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង មានរយ:ពេល ជាង៣ខែមកហើយ ដោយឡែកនៅ ថ្ងៃទី២៥នេះរូបគេពិត ជាបានទទួលបញ្ចាំម៉ូតូ ម៉ាកហុងដាឃ្លីកដែល មានភិនភាគដូចក្នុង ពាក្យបណ្ដឹងខាងលើ ពីក្មេងប្រុស២នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនពិតប្រាកដមែន។

ផ្អែកលើពាក្យបណ្ដឹង របស់ជនរងគ្រោះចម្លើយ សារភាពនៃជនសង្ស័យ និងវត្ថុតាងដែល ដកហូតបានផង ជនសង្ស័យឈ្មោះកែវ កុសល ឈ្មោះពេញ វាសនា និងឈ្មោះឡាយ សានទាំង៣នាក់ អាវុធហត្ថ ក្រុងបញ្ជូនមកអាវុធហត្ថខេត្ត។

លោក វរសេនីយ៍ឯ ម៉ែន ភិរម្យ មេការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ សូមជម្រាប និងជូនដំណឹង ដល់ប្រជាពលរដ្ឋក្នុងក្រុង ប៉ោយប៉ែតទាំងអស់ ដែលមានការបាត់បង់ ម៉ូតូកន្លងមក សូមអញ្ជើញ មកទំនាក់ទំនង តាមរយ:លេខទូរស័ព្ទ ០១២៩៩៩៩៩៤ និង លេខ ០១៧៥៥៥៥៩៩រាល់ម៉ោងធ្វើការ៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *