យុវជន យុវនារី១សំបុកអាយុ យ៉ាងច្រើន២០ឆ្នាំ ផ្តុំក្បាលគ្នាលក់ជក់ថ្នាំញៀន ត្រូវនគរបាលប្រឆាំង គ្រឿងញៀន ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ យុវជន យុវនារី១សំបុកអាយុយ៉ាង ច្រើន២០ឆ្នាំផ្តុំក្បាលគ្នាលក់ ជក់ថ្នាំញៀនយ៉ាងសកម្មត្រូវ នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបាននៅល្ងាច ថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា

ជនសង្ស័យប្រុស ស្រីទាំង៧នាក់ ក្នុងនោះមានអ្នកលក់៣នាក់១ ឈ្មោះសួន សំណាង ភេទប្រុស អាយុ៣៤ ឆ្នាំភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរីនិង ២មានឈ្មោះជា អេងឆាយ ភេទប្រុសអាយុ ១៩ ឆ្នាំ ភូមិបវេល២ឃុំបវេល ស្រុកស្រុកបវេល ខេត្តបាត់ដំបង៣មាន ឈ្មោះចក់ ជួយ ភេទប្រុសអាយុ ២០ ឆ្នាំភូមិចំការ ឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង ចំណែកអ្នកជក់៤នាក់មាន ឈ្មោះ៤ឈ្មោះភួន រក្សា ភេទស្រី អាយុ ២០ឆ្នាំ ភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ៥ឈ្មោះហង្ស ស្រីនុត ភេទស្រីអាយុ ១៧ឆ្នាំភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ៦ឈ្មោះគយ ថងគេសន ភេទស្រីអាយុ១៧ ឆ្នាំភូមិអូរដង្កោឃុំរហាត់ទឹក ស្រុកមង្គលបូរី៧ ឈ្មោះម៉ង់ ម្លិ ភេទស្រីអាយុ ១៩ ឆ្នាំភូមិ អូរតាគី ឃុំអូតាគីស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងអធិការរដ្ឋាន នគរបាលស្រុកមង្គលបូរី ពួនស្ទាក់ត្រង់ចំណុចផ្លូវ លំភូមិរោងគោដើម ឃុំចំណោមស្រុកមង្គលបូរី ឃាត់ខ្លួនបានសមត្ថកិច្ច បានឆែកឆេររកឃើញសម្ភារៈ និងវត្ថុតាងដកហូតមានម្សៅ ក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន ១៧ កូនថង់តូចនិង ទូរស័ព្ទដៃ ២គ្រឿង  ម៉ូតូ១គ្រឿងនិងដប សម្រាប់ជក់ថ្នាំញៀនចំនួន ១និងថង់សម្រាប់ ច្រកថ្នាំញៀន មួយចំនួនទៀត។ លោកបានបញ្ជាក់ឲ្យដឹង ទៀតថាដោយមានវត្ថុតាង ថ្នាំញៀននគរបាលបាន បញ្ជូនទៅតុលាការដើម្បី ដាក់ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *