មេខ្សល់ម្នាក់ដឹកពលករខ្មែរ៥នាក់ តាមរថយន្តបំរុងឆ្លងដែន ទៅប្រទេសថៃនៅ ស្រុកសំពៅលូន ត្រូវសមត្ថកិច្ចចំរុះឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ មេខ្សល់ម្នាក់ដឹកពលករខ្មែរ៥នាក់ តាមរថយន្តបំរុងឆ្លងដែន ទៅប្រទេសថៃនៅ ស្រុកសំពៅលូនត្រូវសមត្ថកិច្ច ចំរុះឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី២៦មខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថាជនសង្ស័យ ជាមេខ្យល់ឈ្មោះ ទូច សម្បត្តិ ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តថានៅពេលឃាត់ ខ្លួនមេខ្យល់នោះបាន ដឹកពលករតាមរថយន្ត ម៉ាកកាម៉ារី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ  2F-5584 ចំនួន៥នាក់ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឆ្លងដែនទៅ ថៃរកការងារធ្វើត្រូវបាន កម្លាំងនគរបាលវរសេនា តូចការពារព្រំដែនគោក លេខ៨១៥ កម្លាំង នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំង យោធាសិករងស្រុកម៉ាឡៃ ធ្វើការឃាត់ ។

លោកអធិការបាន បញ្ជាក់ថាតាមការបំភ្លឺ របស់ពលករទាំង៥នាក់ បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្ស ម្នាក់ខលតាមទូរស័ព្ទប្រាប់ឲ្យ រងចាំបន្តិចទៀតមាន រថយន្តមកដឹក ពេលនោះមានរថយន្ត១ គ្រឿងបានមកដឹកពួក ខ្លួនទាំង៥នាក់ តាមការកំណត់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងដែនទៅប្រទេសថៃ ដោយក្នុង១នាក់ គេយកថ្លៃ៥០០បាត លុះមកដល់នៅ ចំណុចភូមិភ្នំរូង អ្នកបើកឡានឈប់បើក ទ្វារឲ្យពួកពលកររត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីឡានមិនរួច។

អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថា បើតាមចម្លើយ របស់មេខ្យល់ បានសារភាពថា ខ្លួនពិតជាបាន ដឹកពលករទាំង៥នាក់នោះមែន ដោយ១នាក់គេយកតម្លៃ៥០០បាត ពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វារឡាន ឲ្យពលកររត់នៅពេល ឃើញសមត្ថកិច្ច ។

ដោយផ្អែកលើចម្លើយ បំភ្លឺរបស់ពលករទាំង៥នា ក់និងចម្លើយសារភាពរបស់ មេខ្យល់ត្រូវបានបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម និតិវិធីច្បាប់ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *