ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេន ជូនព្រះសង្ឃ គង់នៅវត្ដទេពនិមិត្ត     

(ខេត្តកំពង់ធំ)៖  នៅរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងលោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មានសទ្ធាជ្រះថ្លានាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនជូនព្រះគ្រូចៅ អធិការវត្តនិងគណៈកម្មការវត្ត គង់នៅវត្ដទេពនិមិត្ត ស្ថិតនៅក្នុង សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឳកាសនោះ ព្រះគ្រូចៅអធិការ វត្ដទេពនិមិត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយក ចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ លូ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលតែងតែបាន ជួយឧបត្ថម្ភគាំទ្រទាំង គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេន ព្រះសង្ឃនៅក្នុងវត្តធម្មយុត្តិ ដោយនៅក្នុងស្ថានភាព ដែលយើងខ្ញុំកំពុងតែ ត្រូវការចាំបាច់ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងពេលពេលបច្ចុប្បន្ន។

មានប្រសាសន៍ ក្នុងនាពេលនោះ ឯកឧត្តម សុខ លូ បានសណូមពរដល់ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការវត្តទេពនិមិត្ត សូមជួយផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋសូមអោយ ចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ជាពិសេសនាពេលខាង មុនសូមអំពាវនាវដល់ ប្រជាពលរដ្ឋបន្តការ ចាក់វ៉ាក់សាំងដែលប្រព្រឹត្ត ទៅតាមធម្មតា ចំពោះមនុស្សដែល មានអាយុ៦០ឆ្នាំឡើង  នៅតាមមូលដ្ឋាន ដែលស្ម័គ្រចិត្តចាក់ វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំង បានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេននូវគ្រឿង ឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនព្រះសង្ឃដែលគង់ នៅក្នុងវត្ត ក្នុងនោះរួមមាន អង្ករ មី ទឹកសុទ្ធស ទឹកភេសជ្ជៈ ទឹកក្រូច ត្រីខ ទឹកដោះគោ និងសម្ភារៈផ្សេងៗមួយ ចំនួនទៀតផងដែរ៕ ដោយ: លោក អ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *