លោក វីរសេនីយ៍ឯកសួងសៅ មេបញ្ជាការព្រំដែនគោកលេខ ៨១៥ បញ្ជួនពលករខ្មែរចំនួន១៨នាក់ ទៅធ្វើចត្តាឡាស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល

បន្ទាយមានជ័យ:នៅថ្ងៃអង្គារ៍៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូឆ្នាំ ២០២០ នៅវេលាម៉ោង ៧ និង ៤៥ នាទី ដោយមានការណែ នាំចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក(សួងសៅ)មេបញ្ជាការនគរបាលព្រំដែនគោកលេខ ៨១៥ប្រចាំស្រុកម៉ាឡៃ.
លោកអនុសេនីយ៍ឯក(ប៊ុនគុណ) នាយប៉ុស្តិ៍ចំបក់ នគរបាលការពារព្រំដែនសហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃចំនួន ៣នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី(វ៉ាន់សុផា)និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេងចំនួន ២ នាក់សហការនាំយកពលករខ្មែរចំនួន១៨នាក់ដែលឡប់ពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងប៉ុស្តិចំបក់ ភូមិចំបក់ ឃុំបឹងបេងស្រុកម៉ាឡៃខេ្តត បន្ទា យមានជ័យ។
លោកវរសេនីយ៍ឯកសួងសៅបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា
ពលករខ្មែរទាំងអស់ នេះគឺធ្វើការ នៅប្រទេសថៃហើយពួកគាត់បានត្រឡប់មកកម្ពុជាវិញហើយជិះរថយន្តតាក់សុីរបស់ថៃលុះមកដល់ព្រំដែនថៃអាជ្ញាធថៃក៍បានចាប់បញ្ជួនពួកគាត់មកតាមច្រក របៀងប៉ុស្តិ៍នគរបាលព្រំដែនចំបក់ ដែលមានលោកអនុសេនីយ៍ឯក(ប៊ុន គុណ)ជានាយប៉ុស្តិ៍នគរបាលព្រំដែន។
ពេលនោះលោកក៍បញ្ជាអោយកំលាំងសហការចូលរួមទៅទទួលពរដ្ឋពីអាជ្ញាធថៃដើម្បីយកមកធ្វើការក៊ណែរនាំអប់រំនឹងបញ្ជូនពួកគាត់ទៅមណ្ឌុលចតាឡាស័កស្រុកម៉ាឡៃធ្វើតាមការនែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងរាលដាលជំងឺកូវិត១៩ ខណះដែលប្រទេសថៃកំពុងមានការព្រួយបារម្ភផ្ទុះឡើងនៅជំងឺនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *