កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ បានចុះប្រតិបត្តិការបង្ក្រាបក្រុមរថយន្តសាំយ៉ុងចំនួន ៥ គ្រឿងដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាត???


ខេត្តក្រចេះ: វេលាម៉ោង ៤និង ៣០នាទី បៀតភ្លឺ ព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០សកម្មភាពក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើសិប្បកម្មកែច្នៃ តាមរថយន្តសាំយ៉ុង ចំនួន ៥ គ្រឿង ចេញពីខេត្តស្ទឹងត្រែង តាមបណ្ដោយផ្លូវជាតិលេខ ៧A ដើម្បីយកទៅលក់តាមបណ្ដាខេត្តផ្សេងៗ ហើយត្រូវបានកម្លាំងកង រាជអាវុធហត្ថ លើផ្ទៃប្រទេសបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៧១០បានធ្វើការស្ទាក់ចាប់បង្រ្កាបបានរថយន្តភ្លាមៗចំនួន ៥គ្រឿង នៅចំណុច ភូមិអូរព្រះ ឃុំអូរគ្រាង ស្រុកសំបូរ ខេត្តក្រចេះ។

កម្លាំងកងរាជអាវុធកដឹកនាំដោយលោកវរសេនីយ៍ទោ (លី បុព្វសិទ្ធិ)
សហការកម្លាំងកងស្នាក់ការសន្តិសុខ ៧១០ ចំនួន ៥ នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក (កើត សម្បត្តិ)

ប្រភពពីលោកវរសេនីយ៍ទោ(លីបុព្វសិទ្ធិ)បានឲ្យដឹងថាក្រុមរថយន្តសាំយ៉ុងដឹកឈើសិប្បកម្មកែច្នៃចំនួន ៥គ្រឿង បានធ្វើចរាចរណ៍ដឹកជញ្ជូនឈើសិប្បកម្មកែច្នៃ ជារៀងរាល់យប់នៅ ពេលដែលក្រុមរថយន្តសាំយ៉ុងដឹកជញ្ជូនឈើសិប្បកម្មកែច្នៃចេញធ្វើចរាចរណ៍លើដងផ្លូវ ម្ដងៗបង្ករ ភាពអាណាធិបតេយ្យ បើកបរ វ៉ាជែងគ្នាពេញដងផ្លូវមិនខ្វល់ ពីការគ្រោះថ្នាក់ ទៅលើប្រជាពលរដ្ឋកំពុង
ធ្វើដំណើរនោះឡើយ។

បច្ចុប្បន្ន រថយន្តចំនួន៥គ្រឿង នឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រាងដើម្បីចាត់ការតាមនីតិវិធីច្បាប់អស់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *