រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការ អន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវលំក្រាលគ្រួស ក្រហមចំនួន ០១ ខ្សែ នៅស្រុកបុរីអូរស្វាយសែជ័យ 

ឯកឧត្តម ប៊ុន ចន្ទ័ វណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការ អន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវលំក្រាលគ្រួស ក្រហមចំនួន ០១ ខ្សែ នៅស្រុកបុរីអូរស្វាយសែជ័យ

ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

ឯកឧត្តម ប៊ុន ចន្ទ័ វណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារផ្លូវដែលខូចចំនួន ០១ខ្សែ ប្រវែង ១៤,៥០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ. កម្រាស់ ០,២ ទឹក និងសាងសង់លូមូលមុខទំហំ ០១ ម៉ែត្រ ប្រវែង ៨ ម៉ែត្រ ចំនួន ០២ កន្លែង។

ដែលស្ថិតនៅ ភូមិអន្លង់ស្វាយ ឃុំ ព្រះរំកិល ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

គណៈប្រតិភូ អន្តរក្រសួងអភិវឌ្ឍន៍ជនបទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និង វាយតម្លៃការងារជួសជុល និងលក្ខណៈគម្រោងដែលមាន៖ ការងារជួសជុលផ្លូវក្រាលគ្រួស ប្រវែង ១៤,៥០០ម៉ែត្រ ទទឹងខ្នងលើ ០៦ ម៉ែត្រ កម្រាស់ ០.២ទឹកសាងសង់លូថ្មីចំនួន ២ កន្លែងដែលមានមុខកាត់ ០១ ម៉ែត្រ ប្រវែង០៨ ម៉ែត្រ ។
ដែលជាលទ្ធផល ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ ភាគរយ ។

ឯកឧត្តម ប៊ុន ចន្ទ័ វណ្ណៈ ក៏បានបញ្ជាក់ថា ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះគឺស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជា ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បញ្ជាក់ថា ការស្តារ និងកែលម្អផ្លូវលំ តាម ភូមិ ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាង ពីភូមិ មួយទៅឃុំ មួយ ដែលបង្ករ លក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនឹងដឹកជញ្ជូន ដំណាំកសិផលកសិកម្ម របស់ពួកគាត់ ទៅកាន់ទីផ្សារ និងងារស្រួលនៅពេលដែលពួកគាត់ មានជំងឺ ទៅមណ្ឌលសុខភាពដើម្បីព្យាបាល ជាពិសេសទៅទៀត ងាយស្រួលដល់ប្អូនៗ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងបងប្អូន តម្រូវការក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ចន្ទ័ វណ្ណៈ បានបន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវ ស្ពានឈើចំនួន ២ កន្លែងដែលចាស់ទ្រុតទ្រោម ដើម្បីដាក់ស្នើសុំទៅកាន់រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងជាស្ពានបេតុងថែមទៀតផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *