ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែងត្រៀមទទួលសម្ដេចពិជ័យសេនា ទៀ បាញ់

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែង និងប្រជុំដាក់ផែនការ ត្រៀមទទួលគណប្រតិភូដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ ដែលនឹងអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ។ ក្នុងនេះ លោក ឧត្តមសេនីយ៍ឯក ដាក់ផែនការដល់ជំនាញពាក់ព័ន្ធត្រូវទទួលខុសត្រូវតាមភារកិច្ចដែលបានចាត់តាំង ព្រមទាំងរំលឹកកម្លាំងកងរាជអាវុធហត្ថទាំងអស់មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃថតរូបគណប្រតិភូឡើយ លើកលែងជំនាញសារព័ត៌មាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *