ជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ចជាជាច្រើនគ្រាប់ទើបសមត្ថកិច្ចប្រើធម៌ក្តៅ

កណ្តាល៖ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន បានប្រើអាវុធម៉ាក់K47បាញ់មកលើសមត្ថកិច្ចជាង ១០គ្រាប់ទើបសមត្ថកិច្ចប្រើធម៌ក្តៅបាញ់បណ្តាលអោយរងរបួសជើងខាងឆ្វេងទើបឃាត់ខ្លួន បានដោយជោគជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត) ស្នងការនគរបាលខេត្តកណ្តាល ។

ក្នុងកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុកនេះ បានបញ្ចប់ដោយជោគជ័យ កាលពីវេលាម៉ោង ជិត០.២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានគេហទំព័រប្រម៉ាញ់ជាយដែនយើងពុំទាន់សុំការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត) ស្នងការនគរបាលខេត្ត បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល ។

ប្រភពពីលោក (ពុយ ទ្រី )នាយប៉ុស្តិ៍ត្រើយស្លា បានប្រាប់អ្នកសាព័ត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចជាង១០គ្រាប់ ទើបសមត្ថកិច្ចបានប្រើធម៌ក្តៅបាញ់តដៃទៅលើជនសង្ស័យបណ្ដាលឱ្យត្រូវរងរបួសជើងឆ្វេងមួយគ្រាប់ ។

លោកនាយប៉ុស្តិ៍បន្តឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីព្យាបាល និង ចាត់ការបន្តតាមនីតិវិធី វិធីច្បាប់នៅពេលក្រោយ។

ជនសង្ស័យរូបនេះ គឺ ពាក់ព័ន្ធករណីគ្រឿងញៀនផង ប្រើប្រាស់អាវុធខុសច្បាប់ផង និង ដុតផ្ទះខ្លួនឯង ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *