ឪពុកចិត្តតិរច្ឆានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងបានសំរេចជាច្រើន


ខេត្តពោធិ៍សាត់:យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ច
ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានទទួលបណ្ដឹងរបស់ឈ្មោះ( ឃឿន រ៉ៃ) ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ ហ គ ន អាយុ ១៤ឆ្នាំ ដែលបានមកដាក់ពាក្យបណ្ដឹងប្ដឹងជនសង្ស័យជាប្ដីឈ្មោះ ហុន ហឿន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីបង្កើតបានសម្រេចច្រើនដង ។
កូនស្រីអាយុ១៤ឆ្នាំត្រូវបានម្ដាយដឹកដៃ ដើរចូល
ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងជនសង្ស័យជាប្ដីរបស់ខ្លួន បន្ទាប់ពីកូនស្រីរៀបរាប់ប្រាប់ពីការឈឺចាប់ និងពិបាកទ្រាំ នៅទង្វើដែលឪពុកខ្លួនចាប់រំលោភសេពសន្ថវៈបានសម្រេចជាច្រើនដង ។សមត្ថកិច្ចបានបញ្ជាក់ផងដែរថាក្រោយពីទទួលពាក្យបណ្ដឹងភ្លាម ក៏ចាត់កម្លាំងចុះពិនិត្យ និងធ្វើការស្រាវជ្រាវ នៅកន្លែងធ្វើសកម្មភាព និងនាំខ្លួនជនសង្ស័យ(ហុន ហឿន)ជាឪពុកបង្កើត មកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោដើម្បីសួរនាំជុំវិញបញ្ហាដែលបានកើតឡើង
ក្នុងនោះក្រោយពីបាននាំខ្លួនជនសង្ស័យ(ហុន ហឿន)ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ បានឆ្លើយសារភាពចំពោះសមត្ថកិច្ចនគរបាលថា ខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដមែន ដោយបានចាប់រំលោភសេពសន្ថវៈចំនួន៣លើក បានសម្រេចចំនួន២លើកនិងមិនបានសម្រេច១លើក។ បច្ចុប្បន្ន ជនសង្ស័យដែលត្រូវជាឪពុកចិត្តតិរច្ឆានត្រូវបានសមត្ថកិច្ចនគរបាលបំពេញនីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្ត៕ដោយលោកមួនរិទ្ធីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *