ក្រោយពីផ្ទុះអាវុធមួយប្រាវមិនដឹងមូលហេតុ នៅវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ បណ្ដាលឲ្យមន្ត្រីនគរបាល 3 នាក់ស្លាប់ភ្លាមនៅនឹងកន្លែង

ឧត្តរមានជ័យ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលដ៏រន្ធត់មួយដោយមានករណីផ្ទុះអាវុធមួយប្រាវ នៅវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ ដែលបណ្តាលឲ្យមន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើយោងតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី (ហួត សុធី) ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា នគរបាលដែលបានស្លាប់៣នាក់នេះ មានឈ្មោះទី១. អនុសេនីយ៍ឯក (អុំ ឈយ) ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២. អនុសេនីយ៍ឯក (ហ៊ុន ប៊ី) ជានាយប៉ុស្តិ៍ចុងព្រិច និងទី 3.អនុសេនីយ៍ឯក (ស្រេង រាសី) ជានាយផ្នែកស៊ើបការ។

លោកឧត្តមសេនីយ៍ត្រី (ហួត សុធី) បានបញ្ជាក់ថា ករណីនេះ លោកអនុសេនីយ៍ឯក (អុំ ឈយ) ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តងទៅ។ សូមបញ្ជាក់ថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ តែជនដៃដល់ត្រូវគេបានសង្ស័យថាប្រហែលកើតជំងឺសសៃប្រសាទទៅវិញគួរឱ្យប្រភពពីមហាជនបាននិយាយតៗគ្នាថាមានការងើយឆ្ងល់ក្នុងរឿងករណីបាញ់សម្លាប់នេះហើយបែរទៅជារឿងមន្ត្រីនគរបាលកើតជំងឺសរសៃប្រសាទទៅវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *