សមត្ថកិច្ចចុះបង្ក្រាបនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យបួននាក់រួមទាំងគ្រឿងញៀនមួយចំនួនថែមទៀត

ខេត្តបាត់ដំបង៖ ថ្ងៃទី ៥.ទី៦ខែ វិច្ឆិកា ឆ្នាំ ២០២០ អនុវត្តតាមការណែរនាំពីលោកឧត្តមសេនីយ៍ត្រី (សាត គឹគឹមសាន) ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង ក៏ក៏ដូចជាយោបល់របស់លោកវរេសនីយ៍ឯក( លឹម ពពុទ្ធីឡា) ស្នងការរងទទួលបន្ទុក ដឹក នាំ នៃអធិ ការ ដ្ឋាននគរបាលស្រុក បវេល លោកវរសេនីយ៍ឯក (សុខ សារិន ) អធិការនគរ បាល ស្រុកបានដឹក នាំ បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុស ច្បាប់នូវសារធាតុ ញៀន មួយករណី នៅចំ ណុ ច ភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយធ្វេីការឃាត់ ខ្លួនមុខសញ្ញាចំនួន០៤នាក់៖

ជនសង្ស័យទី 1 មាន-ឈ្មោះ ទុន ជា ភេទប្រុ ស អាយុ ៣៦ ឆ្នាំរស់ នៅ ភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុក បវេល ខេត្តបា ត់ ដំបង
២-ឈ្មោះ បុង ប៊ឹង ភេទប្រុសភេទប្រុស អា យុ ៣៦ ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុក បវេល
៣-ឈ្មោះ ហឿង ហីម ភេទប្រុសអា យុ ២១ ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់
៤-ឈ្មោះ សៀ ប៊ុនសឿត ភេទប្រុស អាយុ ៣ ៦ ឆ្នាំរស់នៅភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
សមត្ថកិច្ចធ្វេីការដកហូតវត្ថុតាងបានរួមមាន:
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួ ន ១០ថង់ទម្ងន់២៤,៤៥ក្រាម
២-គ្រឿង ញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ាដែលមានអក្សរបរទេស(WY)ចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាម
៣-ទូរស័ព្ទដៃចំនួន០១គ្រឿងនិងប្រាក់រៀលចំនួន ១២០,០០០រៀល
ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរស្រាវជ្រាវកម្លាំងជំនាញនគរបាលស្រុកបានបញ្ជូនមុខសញ្ញានិងវត្ថុតាងមកកាន់ ការិ យា ល័យដេីម្បីរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយលោកសឿន វ៉ានើម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *