ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ


កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ប្រតិភូអមដំណើរ និង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *