នាយ នាយរងអាវុធហត្ថខេត្តសៀមរាប អញ្ជើញដង្ហែសពលោក អនុសេនីយ៍ទោ ពុទ្ធ ហ៊ីង

សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង ជានាយសេនាធិការ និងលោក វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំប្រតិភូខេត្តដង្ហែសពលោក អនុសេនីយ៍ទោ ពុទ្ធ ហ៊ីង ជំនួយការការិយាល័យភស្តុភារ បូជានៅវត្តខ្នាត ស្រុកពួក ខេត្តសៀមរាប ដោយលោក ពុទ្ធ ហ៊ីង ទទួលមរណៈភាព នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគពាធ។ ក្នុងនោះផងដែរលោកមេបញ្ជាការរងបាននាំយកនូវបច្ច័យចំនួន ១៥,០៦០,០០០រៀល ដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តប្រគល់គ្រួសារនៃសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *