វរសេនីយ៍ឯកផងសុភាពអធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង:នៅថ្ងៃទី០៧.ខែវិច្ឆិកា.ឆ្នាំ.២០២០វលាម៉ោង១៩.៤០នាទី កំលាំងនគបាលប៉ុស្តិ៍គោកឃ្មុំបានទទួលបណ្តឹងពីឈ្មោះ ( ថា ណាវី )ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល បានប្តឹងទៅលេីឈ្មោះ មុំ វិច្ឆ័យ( ហៅក្រឹម)ភេទប្រុសអាយុ២[ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ សស្រុកថ្មគោលខេត្តបាត់ដំបង ដែលបានលួច ម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកស្គុបពី ប្រភេទស្រីលេខតួនិងម៉ាសុីនKT2006-10DE806724សេរីឆ្នាំ2006គ្មានស្លាកលេខនៅចំណុចមុខផ្ទះរបស់ខ្លួន។
ក្រោយពីទទួលព័ត៌មាន លោក វរសេនីយ៍ ឯក(ផងសុភាព)អធិការនគរបាលស្រុកបានបញ្ជាអោយកំលាំងនគរបាលប៉ុស្តិនិងបានចុះទៅដល់កន្លែងកេីតហេតុ តែជនសង្ស័យបានជិះម៉ូតូគេចពីកន្លែងកេីហេតុទៅក្នុងទិសដៅខាងកើតបាត់បាត់ស្រមោល។
លុះដល់ថ្ងៃទី០៨.ខែវិច្ឆិកា ឆ្នាំ.២០២០វេលាម៉ោង០៩.០០នាទី កំលាំងជំនាញបានសហការជាមួយកំលាំងនគរបាលប៉ុស្តិគោកឃ្មុំបានធ្វើការស្រាវជ្រាវរហូតដល់ឈាមធ្វើការឃាត់ខ្លួនបានជនសង្ស័យនិងសម្ភារះតាង(ម៉ូតូ)មួយគ្រឿង។
ករណីនេះលោកផង់សុភាពអធិការនគរបាលស្រុកបានស្មើសុំការអនុញ្ញាត្តពីឯកឧត្តមព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបងឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយលោកមុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *