ផ្សារលុងក្លឿរព្រំដែន កម្ពុជា ថៃ ចាប់ផ្តើមលិចជាបណ្តើរៗហើយ

(ប្រទេសថៃ)៖ កាលពីរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០នេះ បើយោងតាមប្រភព ពីប្រជាពលរដ្ឋខ្មែរ ដែលជាអាជីករក្នុង ផ្សារលុងក្លឿបានអោយ ដឹងថានៅក្នុងលុងក្លឿ មានផ្សារមួយចំនួន ក្នុងត្រូវបានលិចជា បណ្តើរតែមិនទាន់ធ្វើអោយ ប៉ះពាល់ដល់ទំនិញអាជីករឡើយ។

ប្រភពខាងលើបានអោយ ដឹងទៀតថាផ្សារដែលរង ការលិចទឹកនោះមានផ្សារ (អ.ប៉.ច) ហៅផ្សារចាស់ និងផ្សារ(ហ្គោលឌិនក្រែត )ហៅផ្សារថ្មីហើយកាលិចទឹក គឺបណ្តាមកពីទឹកផុស ចេញលូបង្ហូរធ្វើ អោយទឹកឡើងជារឿយ។

ចំណែកសន្តិសុខ ផ្សារហ្គោលឌិនក្រែត ហៅផ្សារថ្មីបានប្រាប់អោយ ដឹងថាការលិចទឹក ចូលផ្សារបែប នេះគឺបណ្តាលមក ពីទឹកតាមអូរព្រំដែន ពេញទើបច្រាលចេញមក វិញតាមលូបង្ហូរក្នុងផ្សារ ទើបធ្វើអោយ លិចទឹកបែបនេះ។

សន្តិសុខផ្សារដ៏ដែលនោះ បានប្រាប់អោយដឹងទៀត ថាទឹកដែលបង្ករអោយ លិចក្នុងផ្សារគឺលិចទៅ តាមកន្លែង ដែលមានទីកន្លែង ទំនាបតែមិនទាន់ធ្វើ អោយប៉ះពាល់ដល់ទំនិញ របស់ប្អូនអាជីករឡើយ ដោយសារអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចថៃ បានជូនដំណឹងបាន មុនទាន់ពេលវេលា។

ចំណែកសមត្ថកិច្ច ថៃប៉ុស្តិ៍ក្លងលឹកបាន ប្រាប់អោយដឹងថាផ្សារលុង ក្លឿដែលមានទីតាំង ទាបៗអាចប្រឈប នឹងទឹកលិចចូលតូប របស់បងប្អូអាជីវករ ខ្មែរនិងធ្វើអោយខូចខាត ទំនិញប្រសិនបើអាកាស អាធាតុនៅតែ បន្តរមានភ្លៀងទៀត។

សមត្ថកិច្ចថៃក៏បាន អំពាវនាវអោយបងប្អូន អាជីវករខ្មែរទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះទឹកលិចផ្សារលុងក្លឿង ត្រូវរៀបចំទំនិញ របស់ខ្លួនអោយបាន ខ្ពស់ដើម្បីការកុំ អោយមានការខូចខាត ប្រសិនបើមានស្ថានភាព ចំបាច់រាយការមក កម្លាំមូលដ្ឋានប៉ុស្តិ៍ នគរបាលក្លងលឹង ដើមម្បីងាយស្រួល ដល់កម្លាំចុះអន្តរាគមន៍ អោយបានទាន់ពេលវេលា៕ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *