ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋខណៈទឹកជំនន់កំពុងបន្តឡើងនៅក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងការជន់លិចនៅស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធអាជ្ញាធរបន្តប្រតិបត្តិការ យកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈម សួរសុខទុក្ខ ពលរដ្ឋរងការជន់លិចដោយទឹកជំនន់នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពទឹកជំនន់ កំពុងធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ លិចលង់ ដែលស្ថានភាពទឹកកំពុងបន្តឡើងនៅក្នុងក្រុងប៉ោយប៉ែត។
ដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋរងការជន់លិចផ្ទះសំបែង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តម អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរ មន្ត្រីពាក់ព័ន្ធកម្លាំងចម្រុះ បានអញ្ជើញសួរសុខទុកពលរដ្ឋនៅ ទីទួលសុវត្ថភាព នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់អាជ្ញាធរបន្តការយកចិត្តទុកដាក់បន្ថែមទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ត្រៀមថ្នាំសង្កូវ ដាក់ពង្រាយក្រុមគ្រូពេទ្យ និងណែនាំពួកគាត់ឲ្យយកចិត្តទុកដាក់ថែទាំងសុខភាពកុំឱ្យកើតជំងឺតម្កាត់ផ្សេងៗទៀត និងរក្សាសន្តិសុខ សុវត្ថភាព ជូនពួកគាត់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *