ជនជាប់ឃុំក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យ មានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញ ពីពន្ធនាគារខេត្ត បន្ទាយមានជ័យយក ទៅដាក់ពន្ធនាគារ ក្នុងផ្សេងៗព្រោះទឹកលិច

(ខេត្តបន្ទាយមានជ័យ)៖ ជនជាប់ឃុំក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យ មានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញ ពីពន្ធនាគារខេត្ត បន្ទាយមានជ័យយក ទៅដាក់ពន្ធនាគារ ក្នុងផ្សេងៗព្រោះទឹកលិច ពន្ធនាគារជិតកន្លះ ម៉ែត្រហើយ នៅព្រឹក ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០ ក្នុងនោះមានអ្នក ចូលរួមការពារអ្នកជាប់ឃុំ សមាជិកសភាមណ្ឌល ខេត្តបន្ទាយមានជ័យ លោកប្រធានតុលា ការខេត្ត និងព្រះរាជអាជ្ញាខេត្ត កំលាំងទាំង៣អង្គភាព មានកងរាជអាវុធហត្ថខេ ត្តបន្ទាយមានជ័យ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងយោធា ជាច្រើនរយនាក់។

លោកអ៊ុងស៊ីផានឧត្តមអត្ថានុរក្ស ថ្នាក់លេខ២និងជា ប្រធានពន្ធនាគារ ខេត្តបន្ទយមានជ័យ បានប្រាប់អ្នកយកព័ត៏មាន ឲ្យដឹងថាអ្នកទោស ដែលជាប់ឃុំឃាំង មានចំនួន១.៦០០នាក់ត្រូវជញ្លៀស ចេញពីពន្ធនាគារ ខេត្តបន្ទាយមានជ័យយក ទៅដាក់ពន្ធនាគារខេត្តផ្សេងៗ ក្នុងនោះមាន ខេត្តសៀមរាប ប៉ៃលិន និងឧត្តរមានជ័យ បណ្ដោះអាសន្នសិន ព្រោះទឹកលិចក្នុងពន្ធ នាគារជិតកន្លះម៉ែត្រ ហើយរហូត មកដល់ម៉ោងនេះ ដោយសារស្ថានភាព ទឹកជំនន់ជន់ធ្លាក់មក ពីប្រទេសថៃនិងជំនន់ ទឹកភ្លៀងលិចដល់ អគារឃុំឃាំងអ្នក ទោសទាំងអស់ផងដែ។

ពន្ធនាគារខេត្តបន្ទាយមានជ័យ នៅទីរួមខេត្តបន្ទាយ មានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាប់នឹងមាត់ស្ទឹង សិរីសោភ័ណ រហូតដល់សព្វថ្ងៃ ពន្ធនាគារនេះលិចទឹក ជំនន់ចំនួន ៣ដងមកហើយទាំង លើកនេះផងដែរលិច២ ដងកន្លងមកក៏ជម្លៀស អ្នកទោសយកដាក់ ពន្ធនាគារក្នុងខេត្តផ្សេងៗ ដូចលើកនេះដែរ។

លោកអ៊ុងស៊ីផានបញ្ជាក់ឲ្យ ដឹងទៀតថាអ្នកទោស ទាំង១.៦០០នាក់ដឹក២ លើកក្នុង១លើកមាន រថយន្ត២០គ្រឿង ក្រោយពីទឹកជំនន់ ស្រកអស់អ្នកទោស ទាំងអស់ត្រូវបញ្ជូន ត្រឡប់មកដាក់ ពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ។

លោកអ៊ុងស៊ីផានបានបញ្ជាក់ ឲ្យដឹងទៀតថាអ្នកទោស ទាំងអស់ត្រូវបាន យកចិត្តទុកដាក់ បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់ គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុល គ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ  រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១ រហូតដល់ថ្នាក់ទី៨ ។

ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូបន្ធយទោស លើកលែងទោសក្នុង១ឆ្នាំ មានចំនួន៣លើក ។ក្នុ ងនោះលោកបានធ្វើការផ្តាំ ផ្ញើរដល់អ្នកជាប់ ឃុំទាំងអស់ក្រោយ ពីស្គាល់រសជាតិជាប់ គុកហើយចេញពី ពន្ធនាគារវិញត្រូវចេះ កែខ្លួនឲ្យក្លាយ ជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់ នៅក្នុងសង្គមបាន ស្រួល៕  ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *