ចាប់ពីថ្ងៃទី៨ តុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ទឹកជំនន់និង ទឹកភ្លៀងបានហក់ ឡើងខ្លាំងធ្វើឲ្យក្រុង ស្រុក ៩ក្នុងខេត្តបន្ទាយ មានជ័យលិច អស់១ភាភធំ

(ខេត្តបន្ទាយមានជ័យ)៖ តាមរបាយការណ៍របស់ រដ្ឋបាលខេត្តបន្ទាយ មានជ័យបានប្រាប់ អ្នកយកព័ត៌មានដឹង ថាចាប់ពីថ្ងៃទី៨ តុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ទឹកជំនន់និង ទឹកភ្លៀងបានហក់ឡើងខ្លាំង ធ្វើឲ្យក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមាន ជ័យលិចអស់១ភាភ ធំក្នុងនោះមានផ្ទះ ស្រូវ ដំឡូង និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានប្រជាពល រដ្ឋស្លាប់អស់៣នាក់ផងដែរ។

រដ្ឋបាលខេត្តបន្ទាយ មានជ័យបានប្រាប់ បញ្ជាក់ឲ្យដឹងទៀតថា គិតពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០មានលិច លំនៅដ្ឋានរបស់ប្រជា ពលរដ្ឋលិចលង់ សរុបចំនួន២៧៤ខ្នង នឹងបានជន្លៀសប្រជា ជនរដ្ឋទៅទីទួលសុវត្ថិភាព ចំនួន៩១គ្រួសារស្មើនឹង ២៤៤ នាក់ស្រី១១៧ នាក់ លិចស្រែចំនួន១០៩ហិចតា សាលារៀន ១១កន្លែងត្រូវផ្អាកការ សិក្សាជាបណ្ដោះអាសន្ន ផ្លូវខូច ២៥ កន្លែងប្រវែង២.៣៧៩ម៉ែត្រ។

ក្នុងនោះមានស្រុកអូរជ្រៅ លិចលំនៅដ្ឋាន ចំនួន៩៦ខ្នងផ្ទះ ជាពលរដ្ឋ និងជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព៩១គ្រួសារ លិចផ្លូវគ្រួសក្រហម មាន៩កន្លែងមានប្រវែង ៥០០ម៉ែត្រ ស្រុកមង្គលបុរីលិច លំនៅដ្ឋាន១៨ខ្នង សាលារៀន២កន្លែង ស្រូវ៣៤ហិចតា ស្រុកស្វាយចេក លិចសាលារៀន ៣កន្លែងផ្លូវ ក្រាលគ្រួសក្រហម១ កន្លែងមានប្រវែង ៣០០ម៉ែត្រ ស្រុកព្រះនេត្រព្រះ សាលារៀន២កន្លែង ផ្លូវក្រាលគ្រួសប្រហម៦ កន្លែងមានប្រវែង ១.២៦០ ម៉ែត្រ ស្រុកថ្មពួកលិចលំ នៅដ្ឋានប្រជាពលរដ្ឋ ចំនួន៣៨ខ្នង សាលារៀន ២កន្លែង ខូចដំឡូងមី៦៨៧ហិច តាស្រូវ ៧៥ហិចតា ផ្លូវក្រាលគ្រួសក្រហម ៤ កន្លែងមានប្រវែង៣១ផម៉ែត្រ ស្រុកម៉ាឡៃលិចលំ នៅដ្ឋានមានចំនួន១១ ខ្នងនិងសាលារៀន១កន្លែង។

រដ្ឋបាលខេត្តបានបញ្ជាក់ ទៀតថាប៉ុន្មាន ថ្ងៃនេះទាំង៩ ក្រុង ស្រុក ទឹកជំនន់និងទឹកភ្លៀង បានហក់ឡើង យ៉ាងខ្លាំងហើយស្ថាន ភាពទឹកស្ទឹងសិរីសោភ័ណ កំពុងហក់ឡើងយ៉ាងកំហុក ផងដែរក្នុងក្រុង សេរីសោភ័ណ។

ក្នុងនោះរដ្ឋបាលខេត្ត បានជូនដំណឹងដល់ សាធារណជននិងបង ប្អូនប្រជាពលរដ្ឋពិសេស ក្រុមហ៊ុនដឹកជញ្ជូន ទំនិញធំៗដែលធ្វើ ដំណើរឆ្លងកាត់តាម តំណក់ផ្លូវជាតិលេខ ៥ពីទីរួមខេត្តបន្ទាយ មានជ័យដល់ជនបង្គោល ខេត្តបាត់ដំបងរដ្ឋបាល ខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកសន្ន នៅយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទដែល ធ្វើដំណើរឆ្លងកាត់តាមផ្លូវ ជាតិលេខ៥ពីទីរួមខេត្ត បន្ទាយមានជ័យដល់ ព្រំប្រទល់ខេត្ត បាត់ដំបងចាប់ពីថ្ងៃជូន ដំណឹងនេះតទៅហូត ដល់មានការជូន ដំណឹងជាថ្មី។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងគ្រោះ ទឹកជំនន់ទាំងអស់ត្រូវ បានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំង អាវុធហតខេត្តស្នង ការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបាន ជួយដឹកជញ្ជូនជន្លៀស ប្រជាពលរដ្ឋទាំងអស់ ទៅដាក់ទីទួលសុវត្ថិភាព អស់ហើយក្នុងនោះក៏ ធ្វើការចែកស្បៀង ឲ្យហូបជាបណ្ដោះ អាសន្នផងដែរ។

រដ្ឋបាលខេត្តបានធ្វើការ ផ្តាំផ្ញើដល់ប្រជាពល រដ្ឋរងគ្រោះទាំងអស់ ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តសូមបង្កើន ការយកចិត្តទុកដាក់  ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ឡើងដោយយថា ហេតុផងដែរ៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *