ចោរជំនាញឆក់ ប៉ះអាវុធហត្ថជំនាញចាប់ វាយខ្នោះបញ្ជូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ ៖នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ ក្រោយមក លោក អនុសេនីយ៍ឯក សរ សុភក្រ្តា ប្រធានស្នាក់សន្តិសុខ៥៦៨ បានដឹកនាំកម្លាំងចុះប្រតិបត្តិការភ្លាមៗទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ និងដកហូតម៉ូតូ០១គ្រឿង ម៉ាកស្គូបពី ពណ៌ស ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ចាន់ ថេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកធ្វើសកម្មភាពឆក់ទូរស័ព្ទទៅលើជនរងគ្រោះជាក្មេងស្រី ក្នុងខណៈពេលកំពុងជិៈម៉ូតូពិតប្រាកដមែន ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួននាំគ្នាជិៈម៉ូតូគេ ពេលទៅដល់ចំណុចផ្លូវទាល់ស្រាប់កម្លាំងកងរាជអាវុធហត្ថមកដល់ហើយឃាត់ខ្លនបានតែម្ដង ចំណែកបក្សពួករបស់ខ្លួនបានរត់គេចបាត់អស់។
ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យព្រហ្មទណ្ឌ ខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ចំណែកបក្សពួកដែលនៅសល់ កំលាំងជំនាញកងរាជអាវុធហត្ថ ក្រុង កំពុងស្រាវជ្រាវបន្តដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធី៕ មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *