កម្លាំងអាវុធហត្ថខេត្ត សហការបង្ក្រាបគោយន្តដឹកកូនឈើចម្រុះគ្មានលិខិតអនុញ្ញាត

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១១:៣៥ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិច្រកថ្កូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការស្រុក សហការជាមួយកម្លាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងកម្លាំងរដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ពាកព័ន្ធករណីដឹកកូនឈើចម្រុះគ្មានលិខតអនុញ្ញាត និងបានដកហូតកូនឈើចម្រុះចំនួន ៤២៣ដើម និងគោយន្តចំនួន ១០ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចដើម្បីអនុវត្តនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *