គ្រាន់បើណាស់អានាង! ចាក់សម្លាប់ប្រពន្ធរួចរត់ទៅសារភាពប្រាប់សមត្ថកិច្ចវាយខ្នោះ


ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ចោលកូនតូចពីរនាក់គួរឲ្យអាណោចអធម័ ត្រូវបានប្ដីចាក់ជាច្រើនកាំបិតនៅកណ្ដាលថ្នល់ទាំងយប់អធ្រាត។ហេតុការណ៏បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង០០នាទីអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២០។
ស្ថិតក្នុងភូមិព្រែកហូលកើតឃុំព្រែកហូលក្រុងតាខ្មៅខេត្តកណ្ដាល។
សពស្ត្រីរងគ្រោះឈ្មោះ:កៅស្រីកែវ អាយុភេទស្រីអាយុ២៦ឆ្នាំមានស្រុកកំនើតភូមិក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។
តាមប្រភពពីប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវគាត់បានឃើញស្ត្រីម្នាក់បានដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាម
ត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួន 3 កាំបិត ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីចាក់សម្លាប់នារីរងគ្រោះរួចជនដៃដល់បានយកទូរសព្ទរបស់នារីរងគ្រោះខលទៅបងប្រុសរបស់នាងថាខ្លួនបានចាក់សម្លាប់ប្អូនបងហើយរួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុហើយបានបន្តរត់ឆ្ពោះទៅសារភាពនៅក្នុងស្រុកកណ្ដាលស្ទឹងថាខ្លួនបានចាក់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ។សូមបញ្ជាក់ផងដែរថានារីរងគ្រោះកំព្រាឪពុកម្ដាយមានតែពីរនាក់បងប្រុសបង្កើត តែប៉ុណ្ណោះ។ហើយមានកូន 2 នាក់នៅក្នុងបន្ទុក។តាមប្រភពព័ត៌មានដែលយើងទទួលបានគឺនារីរងគ្រោះខាងលើបានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយតែជនដៃដល់ជាប្ដីនៅតែចងកម្មពារតាមសម្លាប់នាងទាល់តែបាន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិឆ្ឆ័សពរួចហើយបញ្ជាក់ថានារីរងគ្រោះត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែដងលឿនមួយកាំបិតចំផ្នែកខាងមុខពីកាំបិតទៀតចំខ្នងខាងក្រោយវត្ថុតាងកូនកាំបិតដងលឿងមានស្មាមឈាមជាប់កាំបិតឡើងវៀច។ក្រោយពីនិត្យរួចរាល់ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី។ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *