មន្ត្រីបរិស្ថាន មិនធ្វើការបង្ក្រាបបែរជាសុំចែកសាច់ជ្រូកព្រៃ ឃើញក្រុមអ្នកសារព័ត៌មាន មន្ត្រីបរិស្ថានបញ្ជាឲ្យយកជ្រូករត់ចូលព្រៃ

កំពង់ធំ ៖នៅវេលាម៉ោង១.១៥នាទីថ្ងៃទី២ ខែតុលាឆ្នាំ២០២០
ស្តិត ចំណុចស្នាក់សហគមន៍អូរដាស់ស្គរ បុរសម្នាក់ដាក់អន្ទាក់បានជ្រូកព្រៃមន្ត្រីបរិស្ថានបែរមិនធ្វើការបង្ក្រាប សុំសាច់ជ្រូកព្រៃ មួយចំហៀពីបុរស ដែលដាក់អន្ទាក់ មន្ត្រីបរិស្ថានរៀបចំចែកសាច់ជ្រូកព្រៃជាមួយបុរសនោះតែអកុសលអ្នកសារព័ត៍មានយើងមកដល់ស្រាប់តែមន្ត្រីបរិស្ថានអោយបុរសនោះយកជ្រូក រត់ចូលក្នុងព្រៃដើម្បីលាក់ រីឯមន្ត្រីបរិស្ថានជិះម៉ូតូរត់ទៅស្នាក់ការព្រះអាទិត្យបាត់។

សារព័ត៍មានយើងបានខលទូរសព្ទទៅលោក (កែ គីលីន )ប្រធានស្នាក់ការបរិស្ថានព្រះអាទិត្យគាត់ឆ្លើយថាគាត់មកផ្ទះហើយមិនដឹងជាមន្ត្រីខាងណាទេ។ ប្រភពពីបុរសដាក់អន្ទាក់នោះបានរៀបរាប់ប្រាប់អ្នកសាព័ត៍មានយើងឲ្យដឹងថាគាត់មានឈ្មោះអៀន រស់នៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គាត់ដើរដងជ័រផងដាក់អន្ទាក់ផងបានជ្រូក១ក្បាលក៏ដឹកតាមម៉ូតូមកផ្ទះ ចៃដន្យជួប មន្ត្រីបរិស្ថាន នៅចំណុច សហ គមន៏អូរដាស់ស្គរមន្ត្រីបរិស្ថានពីររូបនេះមិនបង្ក្រាបទេហើយសុំចាយគ្នាមួយចំហៀងម្នាក់តែរូបគាត់អោយមួយភ្លៅព្រមព្រៀងគ្នាហើយស្រាប់តែឃើញរថយន្តមក មន្ត្រីបរិស្ថានអោយគាត់យកជ្រូករត់ចូលព្រៃដើម្បីលាក់ទុក។

ក្រុមសារព័ត៍មានយើងឆ្ងល់ណាស់ហេតុអ្វីបានជាមន្ត្រីបរស្ថានមិនចាប់បង្ក្រាបបទល្មើសបែជាសុំសាច់ជ្រូកទៅវិញម៉្យាងទៀតមន្ត្រីបរិស្ថានជាសមត្ថកិច្ចការពារនូវសមប្បត្តិធនធានធម្មជាតិ ចឹងតើបានជាសត្វព្រៃចេះរលាយផុតពូជហើយឈើក៏ចេះតែអស់ហិនហោចទាំងស្រុងទៅហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *