រថយន្តលុចសុីស ៤៧០របស់មេបញ្ជាការកងរាជអាវុធហត្ថបត់ឆ្វេងត្រូវម៉ូតូបុកចំពាក់កណ្តាលពេញទំហឹងរងរបួសធ្ងន់ដឹកចូលពេទ្យ

ខេត្តប៉ៃលិន:បុរសវ័យក្មេងម្នាក់បើកម៉ូតូលឿនជ្រុល ជាន់ហ្វ្រាំងអត់ទាន់រេចង្កូតទៅបុករថយន្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ពេញទំហឹងចំពាក់កណ្ដាល ខណៈពេល
រថយន្តបត់ឆ្វេង ស្របទិសគ្នា បានរងរបួសធ្ងន់នៅតែដង្ហើមចង្រិត និងបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ហើយបាក់ជើងម្ខាងទៀត ក្រោយមកមានអ្នកស្គាល់ ក៏យករថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដោយសារងរបួសធ្ងូរពេក ក៏បញ្ជូនបន្ត
ទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង ។

ប្រភពពីសមត្តកិច្ចនគរបាលនៃចរាចរណ៍
ស្នងការខេត្តបានឲ្យដឹងថា÷ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្តកិច្វបានបន្តថា÷ ជនរងគ្រោះមាន
ឈ្មោះ លាក្ខ ភេទប្រុសអាយុ26ឆ្នាំ
រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

រងរបួសបែកក្បាលផ្នែកខាង
ក្រោយធ្ងន់ធ្ងរ និងរបួសបាក់ជើង អត់ពាក់មួកសុវត្ថិភាព ដោយបើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-9819 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែកភាគីខាងរថយន្តមាន ឈ្មោះ (វ៉ាន់ ណាឡុង )ភេទប្រុសជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក ឡិចស៊ិស 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-8853 រងការខូចខាតស្រាល ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏បត់មកឆ្វេងបម្រុងត្រឡប់ក្រោយ ខណៈពេលនោះស្រាប់តែអ្នកបើកបរម៉ូតូ ម្នាក់ជាជនរងគ្រោះបាន បើកបរក្នុងល្បឿនលឿនក្នុង ទិសដៅស្របគ្នាក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត ពេញទំហឹង បណ្តាលឱ្យដួលប្រាវ រងរបួសធ្ងន់តែម្តង ។
ប្រភពដដែលបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះមន្ទីពេទ្យ ។ ចំណែកម៉ូតូ និងរថយន្ត បន្ទាប់ពីនគរបាលចរាចរណ៍ធ្វើការវាស់វែងរួច ក៏យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំធ្វើការដោះស្រាយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *