លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលស្រុកបង្ក្រាបករណីមុខសញ្ញាចោរ បំរុងធ្វើសកម្មភាពលួច

ខេត្តបាត់ដំបង:ស្រុកសំពៅលូននៅថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2020 វេលាម៉ោង 4:30 នាទីទាបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើការដើរល្បាត តាមដងផ្លូវ ក្នុងមូលដ្ឋានស្រុកសំពៅលូន ទៅដល់ចំណុចភូមិ វាលវង់ ឃុំតាស្ដា និងបាន បង្ក្រាបករណីមុខសញ្ញាចោរបំរុងធ្វើសកម្មភាពលួច ក្នុងស្រុកសំពៅលូន ធ្វើការ ឃាត់ខ្លួនទាន់ពេលវេលាបានជនសង្ស័យចំនួន ពីរនាក់ ÷
1-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ 31ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដកហូតវត្ថុតាង ដែកអក្សរ តេ សម្រាប់កាច់សោរម៉ូតូចំនួន 6 ដើម , កន្ត្រៃកាត់ដែកចំនួន 1 , ដង្កាប់ចំនួន 1 , កូនកាំបិទចំនួន 2 , ដែកទួលវីសចំនួន 2 , ដែកឆាបដងឈើចំនួន 1 , កូនសោរលេខ 10 ចំនួន 2 ដើម , កូនសោលេខ 12 ចំនួន 1 ដើម , កូនសោរលេខ 13 ចំនួន 1 ដើម , សោរម៉ូតូហុងដាចំនួន 3 , កាំបិតខ្វែវដងឈើចំនួន 1 ដើម , ដែកកេះចំនួន 3 , ម្ជុលខ្ទាស់ចំនួន 5 , ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន 1 កូនថង់ , សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
2-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ 37 ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ 2008 បិតតែមឆ្នាំ 2012 ចំនួន 1 គ្រឿង និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង 2 នាក់ខាងលើ បានសារភាពឲ្យដឹងថា គឺពួកគេពិតជាបាននិងបម្រុងដើរធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសំពៅលូន ស្រុកភ្នំព្រឹក ដែលមានការទុកធ្វេសប្រហែស ពិតប្រាកដមែន ។
ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាខេត្តបាត់ដំបង ធ្វើការសាកសួរបន្ត និងចាត់វិធានការតាមនីតិវិធីច្បាប់៕មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *