ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងកម្លាំងកងរាជអាវុធហត្ថការិយាល័យគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់

រាជធានីភ្នំពេញ:នៅវេលាម៉ោង១៣:១០ ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង ជំនាញកងរាជអាវុធហត្ថ ខណ្ឌកំបូលបានសហការជាមួយ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង តាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ សុខ សុភ័ក្រ កម្លាំងជំនាញបានឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធករណីជួញដូរនិង ចែកចាយគ្រឿងញៀននៅចំនុចផ្ទះគ្មានលេខស្ថិតនៅភូមិ ក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។
១,ឈ្មោះ ង៉ែត សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ ក្ងោក សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
*វត្ថុតាំងដែលកម្លាំងកងរាជអាវុធហត្ថដកហូតបានរួមមាន។
១,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង(ម៉ាកឌីជីពណ៍ខ្មៅ)
២,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
៣,សម្ភារៈសម្រាប់ច្រកគ្រឿងញៀនមួយចំនួន
៤,ស្លាបព្រាសម្រាបចូកគ្រឿងញៀនមួយចំនួន
៥,ទូសព្ទដៃចំនួន០៣គ្រឿង ម៉ាក Nokia ចំនួន២គ្រឿង ម៉ាក VIVO ០១គ្រឿង
៦,ប្រាក់រៀលចំនួន ៣៥០០០០រៀល ,លុយដុល្លា ចំនួន ៨០ ដុល្លា
៧,កាបូបដៃចំនួន ០១
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដេីម្បីបន្តនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *