ខ្យល់បាក់បោកផ្ទះប្រជាពលរដ្ឋ ១២ខ្នងខូចខាត

ខេត្តរតនគិរី ៖ ករណីខ្យល់កន្ត្រាក់មួយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង៥.00នាទីព្រឹក ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ប៉ុស្តិ៍នគរបាលរដ្ឋបាល១ខ្នង រួមជាមួយសាលារៀន១ខ្នង នៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកបានឲ្យដឹងថា ករណីនេះពុំបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ គ្រាន់តែខូចខាតផ្ទះសម្បែង១០ខ្នងដោយមានការប៉ើងដំបូលផ្ទះចំនួន ៩ខ្នង និងខ្ទមចាំចំការប៉ើងរាបដល់ដីខូចខាតទាំងស្រុងចំនួន១ខ្នង ប៉ើងដំបូលក្បឿងអាគារសិក្សានៃសាលាបឋមចំនួន១ខ្នង និងប៉ើងដំបូលអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន១ខ្នង ដោយសារខ្យល់ សរុបចំនួន១២ខ្នង។
ដោយឡែកអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ើងដំបូលស័ង្កសី ៥សន្លឹក ខូចខាតដងទង់ជាតិ និងទង់ជាតិចំនួន១ ព្រមទាំងខូចខាតផ្ទាំងសូឡារបស់រដ្ឋចំនួន១ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *