ខេត្តបន្ទាយមានជ័យក្នុង ឱកាសភ្ជុំបិណ្ឌមានរយៈ ពេល៣ថ្ងៃមានភ្ញៀវជាង ៤មឺននាក់ទៅកំសាន្ត លេងនៅរមណីយដ្ឋាននានា

(ខេត្តបន្ទាយមានជ័យ)៖ បើយោងតាមការ អោយដឹងពីមន្ទី ទេសចរណ៍ខេត្ត បន្ទាយមានជ័យបាន អោយដឹងថានៅ ក្នុងខេត្តបន្ទាយមាន ជ័យមានភ្ញៀវទេសចរ ក្នុងខេត្តនិងក្រៅ ខេត្តមកលេងក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ សរុបមានចំនួន ៤២.៥០៨ នាក់ ភ្ញៀវទេសចរជាតិ ចំនួន ៤២.៥០៨ នាក់ឯភ្ញៀវ ទេសចរអន្តរជាតិគ្នានទេ ។

លោកឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២០នេះថាក្នុងថ្ងៃទី១៦ខែកញ្ញា ២០២០ ភ្ញៀវទេសចរណ៍មានចំនួន ១.៧៧៨ នាក់ថ្ងៃទី១៧ ខែកញ្ញា ២០២០ ភ្ញៀវទេសចរ មានមានចំនួន ២៣.៦៣៥ នាក់ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍មានចំនួន ១៧.០៩៥ នាក់ ។

លោកឈឿង សេរីវុធ បានបន្តថាសភាព ការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ នៅថ្ងៃទី១៨និង១៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ មានភ្លៀងរលឹម និងភ្លៀងធ្លាក់រាយប៉ាយ ពាស់ពេញទូទាំងខេត្ត បណ្តាលឲ្យភ្ញៀវ ទេសចរមានការលំបាក ក្នុងការធ្វើដំណើរ និងកម្សាន្តតាម រមណីយដ្ឋាននានាក្នុងខេត្ត ។

លោកក៏អះអាងថាក្រុម ការងារមន្ទីរទេសចរណ៍ ខេត្តបានធ្វើការផ្សព្វផ្សាយ វិធានសុវត្ថិភាពទេសចរណ៍  នៅតាមសេវាស្នាក់នៅ សេវាម្ហូបអាហារ និងរមណីយដ្ឋានទេស ចរណ៍នានាក្នុងខេត្តជាដើម។

ហើយក្រុមការងារ មន្ទីរទេសចរណ៍បាន សហការជាមួយអង្គភាព នគរបាលការពារបេតិក ភ័ណ្ឌប្រាសាទ បន្ទាយឆ្មារត្រួត ពិនិត្យកំដៅភ្ញៀវ និងបានសហការជា មួយនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារភូមិ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ភ្ញៀវ នៅតាមរមណីយ ដ្ឋានផ្សេងៗទៀតផង។ ចំណែកការផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ គ្រប់គ្រាន់ និងមានតម្លៃសមរម្យ៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *